ធ្វើឲ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតនិងនវានុវត្តន៍ក្នុងតំបន់

Chia sẻ

(VOVWORLD) - ពិធីជួយជ្រោមជ្រែងទិវាច្នៃប្រឌិតនិងនវានុវត្តន៍ពិភពលោកឆ្នាំ ២០២៤ (២១ មេសា) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៩ មេសា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការ យល់ដឹងអំពីតួនាទីនៃភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការ កសាងសង្គមប្រកបដោយនិរន្តរភាព និងជំរុញការអភិវឌ្ឍមនុស្សលើគ្រប់វិស័យ។

ធ្វើឲ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតនិងនវានុវត្តន៍ក្នុងតំបន់ - ảnh 1ទិដ្ឋភាពនៅពិធីនេះ។ (រូបថត៖ VOV)
ថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម លោក Huynh Thanh Dat បានអះអាងថា សមត្ថភាពនវានុវត្តន៍របស់វៀត ណាមចាំបាច់ត្រូវ បន្តកែលម្អយ៉ាងខ្លាំងក្លាថែមទៀតក្នុងរយៈពេលខាងមុខ ដើម្បីរួមចំណែកដោយផ្ទាល់ លើការបង្កើនផលិតភាពការងារ និងគុណភាពផលិតផល ការការពារបរិស្ថាន និង ការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមកំពុងផ្លាស់ប្តូរគំរូកំណើន ដោយផ្អែកលើដើមទុន និងកម្លាំងពលកម្ម ទៅជាគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះគឺជា គោលដៅរយៈពេលវែង ដែលទាមទារឱ្យមានការចូលរួម និងការរួមដៃគ្នារបស់ក្រសួង ស្ថាប័នផ្នែក មូលដ្ឋាន អាជីវកម្ម និងសង្គមទាំងមូលក្នុងការអនុវត្ត និងការអភិវឌ្ឍវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”។
ចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Pauline Tamesis អ្នកសម្រប សម្រួលប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានតំណាងទីភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំនៅវៀតណាម បានឲ្យដឹងថា ត្រឹមឆ្នាំ ២០២៣ វៀតណាមសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ៥/១៧។ ក្នុងប៉ុន្មានឆ្នាំខាងមុខ វៀត ណាមចាំបាច់ត្រូវជំរុញដំណើរការសម្រេចបាននូវគោលដៅទាំងនេះ តាមរយៈការច្នៃ ប្រឌិត នវានុវត្តន៍ បំផុសគំនិតដល់ការដាក់ពង្រាយបច្ចេកវិទ្យាបៃតង ដំណោះស្រាយ ឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ រួមចំណែកកាត់បន្ថយការបំភាយកាបូន ក៏ដូចជាលើក កំពស់និរន្តរភាពបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ យោងតាម លោកស្រី Pauline Tamesis សេចក្តីប្រាថ្នាចង់ឱ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ពឹងផ្អែកយ៉ាងខ្លាំងលើការរំដោះ និងបង្កើត លក្ខខណ្ឌដើម្បីជំរុញភាពច្នៃប្រឌិត និងនវានុវត្តន៍។ ទាំងនេះនឹងក្លាយជាឧបករណ៍ ស្នូលដើម្បីជួយវៀតណាមក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតនិងនវានុវត្តន៍ក្នុងតំបន់។ អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រវៀតណាមលើដំណើរនេះ៕

ប្រតិកម្មទៅវិញ