ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅខេត្ត កំពង់ឆ្នាំងប្រទេសកម្ពុជា (VOV) |
នាថ្ងៃទី ១០ ខែកក្កដា អាជ្ញាធរខេត្តកំពង់ឆ្នាំង នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីប្រគល់ ទទួល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងអំ ឡុងពេលសង្គ្រាមនៅខេត្តកំពង់ឆ្នាំង ដំណាក់កាលទី ១៨ (រដូវប្រាំង ឆ្នាំ ២០១៨ - ២០១៩)។
នៅទីនេះ តាងនាមបក្ស រដ្ឋ ប្រជាជនវៀតណាម និងសាច់ញាតិរបស់យុទ្ធជនពលីទាំងនេះ តំណាងគណកម្មការបញ្ជាណែនាំលេខ ៥១៥ នៃយោធភូមិភាគីទី ៩ បានទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញចំនួន ២២ នាក់ ដើម្បីធ្វើមាតុភូមិនិវត្តន៍។
តាមការស្ថិតិថា ក្នុងរដូវប្រាំងឆ្នាំ ២០១៨ - ២០១៩ ក្រុម K ៩០ បានស្វែងរក និងប្រមូលបានអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ២២ នាក់ លើចំនួន អដ្ឋិធាតុយុទ្ធជនវៀតណាមដែលបានពលីជីវិតនៅខេត្តកំពង់ឆ្នាំងចាប់ពីដំណាក់កាលរដូវប្រាំងឆ្នាំ ២០០១ - ២០០២ ដល់ដំណាក់កាលទី ១៨ (រដូវប្រាំងឆ្នាំ ២០១៨ -២០១៩ ) ឡើង ៣៤៥ នាក់៕