ធ្វើដំណើរតាមរថភ្លើងខាងជើង-ខាងត្បូងគឺជា “វិធីល្អបំផុតដើម្បីស្វែងរកប្រទេសវៀតណាម”

Chia sẻ
(VOVWORLD) - Andrew Eames អ្នកនិពន្ធជនជាតិអង់គ្លេសបានចែករំលែកនៅក្នុងកាសែត Independent កាលពីដើមខែមីនាអំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសវៀតណាមតាមរថភ្លើង។ 
ធ្វើដំណើរតាមរថភ្លើងខាងជើង-ខាងត្បូងគឺជា “វិធីល្អបំផុតដើម្បីស្វែងរកប្រទេសវៀតណាម” - ảnh 1រថភ្លើងខាងជើងទៅខាងត្បូងធ្វើដំណើរឆ្លងកាត់ជ្រលងភ្នំ Hai Van ។ (រូបថត៖ Ha Thanh/VNExpress)

តាមលោករូបនេះ មធ្យោបាយ "ប្រកបដោយនិរន្តរភាព និងទាក់ទាញបំផុត" ដើម្បីស្វែងយល់ពីប្រទេសវៀតណាម គឺជិះរថភ្លើង Thong Nhat ធ្វើដំណើរទូទាំងប្រទេស។ ដោយចេញដំណើរពីទីក្រុងហូជីមិញ ជំនួសឱ្យការធ្វើដំណើរត្រង់កាន់ទីក្រុងហាណូយសម្រាប់ការធ្វើដំណើរចម្ងាយ ១.៧០០ គីឡូម៉ែត្រក្នុងរយៈពេល ៣៤ ម៉ោង លោក Andrew បានទិញសំបុត្រជាកំណាត់ផ្លូវ ដើម្បីទៅទស្សនាតំបន់ទេសចរណ៍ល្បីៗផ្សេងទៀតដូចជា Nha Trang (Khanh Hoa) Da Nang និងទីក្រុង Hue។ រថភ្លើង Thong Nhat មានការចេញដំណើរច្រើ់នខ្សែ ភ្ញៀវទេសចរមានជម្រើសជាច្រើនអំពីពេលវេលា។ យោងតាមលោក Andrew ជម្រើសរថភ្លើង Thong Nhat គឺជាថ្លៃសំបុត្រធ្វើដំណើរ។ ធ្វើដំណើរពីខាងត្បូងទៅកាន់ខាងជើង ត្រឹមតែ ៥០ ដុល្លារប៉ុណ្ណោះ។ ប្រការនេះជួយគាត់សន្សំប្រាក់លើការជួលសណ្ឋាគារសម្រាប់ពេលយប់ និងមើលថ្ងៃរះនៅថ្ងៃថ្មីពេលកំពុងអង្គុយលើរថភ្លើង៕

ប្រតិកម្មទៅវិញ