រូបថតឧទាហរណ៍៖ cand.com.vn |
បញ្ហាដែលត្រូវបានអង្គប្រជុំយកចិត្តទុកដាក់ពិភាក្សា គឺវិធានការរៀបចំបទប្បញ្ញត្តិសមហេតុផលបំផុត ដើម្បីធានាឲ្យបានល្អបំផុតសម្រាប់ ជីវភាពរបស់ពលករនៅពេលចូលនិវត្តន៍។
ទាក់ទងនឹងការកាត់បន្ថយលក្ខខណ្ឌអំពីចំនួនឆ្នាំអប្បបរមានៃការបង់ប្រាក់ធានារ៉ាប់រងសង្គមសម្រាប់អ្នកចូលរួមទទួលបានប្រាក់សោធននិវត្តន៍ពី ២៥ ឆ្នាំមកនៅត្រឹម ១៥ ឆ្នាំ ដែលមានចែងក្នុងមាត្រាទី ៦៨ នៃសេចក្តីព្រាងច្បាប់នេះ លោកស្រី Vuong Thi Huong សមាជិករដ្ឋសភាខេត្ត Ha Giang បានចាត់ទុកថា៖
“គោលនយោបាយនេះគឺសមស្របនឹងស្ថានភាពនៅពេលដែលទីផ្សារការងារ របស់វៀតណាមនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ បង្កើតឱកាសសម្រាប់ អ្នកដែលចូលរួមការធានារ៉ាប់រងសង្គមយឺតយ៉ាវ ឬមានដំណើរការចូលរួមមិនបន្តបន្ទាប់ ដើម្បីមានពេលវេលាបង់ប្រាក់ធានារ៉ាប់រងសង្គម។ ខ្ញុំស្នើឲ្យគណៈកម្មការចងក្រង ពិចារណារៀបចំវិធីសាស្រ្តគណនាប្រាក់សោធននិវត្តន៍ដោយមានលក្ខណៈចែករំលែក ដើម្បីជួយឧបត្ថម្ភអ្នកដែលមានប្រាក់សោធនទាប តាមនោះអាចធានាបាននូវជីវភាព រស់នៅរបស់មុខសញ្ញាទាំងនេះ”។
ទាក់ទងនឹងសំណើបន្ថយអាយុទទួលបានប្រាក់សោធននិវត្តន៍ពី ៨០ ឆ្នាំមក ៧៥ ឆ្នាំ ប្រតិភូជាច្រើនចាត់ទុកថា នេះជាបទប្បញ្ញត្តិប្រកបដោយលក្ខណៈមនុស្សសាស្ត្រ ដែលជួយមនុស្សចាស់ជិត ៨០ ម៉ឺននាក់ទៀតនឹងទទួលបានប្រាក់សោធនសង្គម និងការធានារ៉ាប់រងសុខភាពពីចំណូលថវិការដ្ឋ៕