ធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិសម្រាប់ប្រជាជន

Chia sẻ
(VOVWORLD) -យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមមជ្ឈឹមថា នាព្រឹកព្រលឹមថ្ងៃទី២៦ធ្នូ  ព្យុះTembin បន្តថយចុះ បណ្តាលភ្លៀងរាយបាយនៅបណ្តាខេត្តភាគខាងត្បូង។ នារយៈពេល១២ម៉ោងខាងមុខ ព្យុះ Tembin នឹងឆ្ពោះទៅទិសខាងលិចនិងកាន់តែ ថយចុះយ៉ាងខ្លាំង។
ធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិសម្រាប់ប្រជាជន - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung នៅក្នុងជំនួបធ្វើការ

មុននោះ នាយប់ថ្ងៃទី២៥ធ្នូ អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ ដឹកនាំខេត្ត Ca Mau និងស្ថាប័នទាក់ទិននានាស្តីពីការងារបង្ការប្រឆាំងខ្យល់ព្យុះ Tembin ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានសំណូមពរឲ្យក្រសួង ស្ថាប័នទាក់ទិននានានិងខេត្ត Ca Mau បន្តម្ចាស់ការទប់ទល់ជាមួយព្យុះ។ លោក Trinh Dinh Dung បានស្នើថា ក្នុងការងារបង្ការទប់ទល់នឹងខ្យល់ព្យុះគឺមុនបង្អស់ ត្រូវធានាសុវត្ថិភាពនិងទ្រពសម្បត្តិរបស់ប្រជាជន បន្ទាប់មកគឺសំណង់នានារបស់ រដ្ឋផងនិងរបស់បុគ្គលផង។ លោកឧបនាយករដ្ឋមន្ត្រីអញ្ជើញមានអនុសាសន៍ថា៖

        “មិនទុកឲ្យនរណាម្នាក់នៅលើសមុទ្រឡើយ។ ម្យ៉ាងទៀត ត្រូវជម្លៀសប្រជា ជនចេញពី ទាំងឆ្នេរសមុទ្រនិងទាំងលើដីគោកផង។ ព្រោះថា នៅពេលលឺដំ ណឹងប្រាប់ថាព្យុះមានការថយចុះ យើងអត្ត នោម័តត្រឡប់មកកន្លែងវិញ គឺគ្រោះ ថ្នាក់ណាស់។ តាមនោះ យើងត្រូវជម្លៀសប្រជាជនចេញពីតំបន់នោះ”។

        ក្នុងពេលជាមួយគ្នានោះ គណៈកម្មាធិការជាតិជួយសង្គ្រោះបានឲ្យដឹងថា នៅប្រជុំកោះ Truong Sa ស្រុក Truong Sa ខេត្ត Khanh Hoa ព្យុះ Tembin បោកបក់ខូចដំបូលចំនួន៤ខ្នង បាក់បង្គោលភ្លើងចំនួន១៤និងខូចខាតសំណង់មួយ ចំនួន៕

ប្រតិកម្មទៅវិញ