ធានាសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍គឺជាភារកិច្ចដ៏សំខាន់ពិសេស

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៩ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល វៀតណាម បាន ប្រព្រឹត្តទៅសន្និសីទក្រោមប្រធានបទ “បូកសរុបការងារក្នុងឆ្នាំ២០១៨ និងលើក ទិសដៅ ភារកិច្ចក្នុងឆ្នាំ២០១៩របស់គណៈកម្មា ធិការសន្តិសុខអាកាសចរណ៍ ស៊ីវិលជាតិ” ដោយមានការអញ្ជើញចូលរួមរបស់ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋា ភិបាលលោក Truong Hoa Binh។ 
ធានាសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍គឺជាភារកិច្ចដ៏សំខាន់ពិសេស - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ Zing) 


តាមរបាយការណ៍នៅសន្និសីទបានអោយ ដឹងថា ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនអាកាសចរណ៍នានារបស់វៀតណាមបានដឹក ជញ្ជូនអ្នកដំណើរចំនួន៥០លាននាក់ កើនឡើង២៦%បើធៀបនឹងឆ្នាំ២០១៧។ ទីផ្សារអាកាសចរណ៍វៀតណាមមានការចូលរួមធ្វើអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន ៦៨អង្គភាពមកពីប្រទេសនិងតំបន់ដែនដីចំនួន២៥។ នៅ ទីផ្សារអន្តរជាតិ ក្រុមហ៊ុនអាកាស ចរណ៍អន្តរជាតិចំនួន៦៨និងក្រុមហ៊ុនអាកាស ចរណ៍វៀតណាមចំនួន៣ កំពុងធ្វើអាជីវកម្មជើង ហោះហើរអន្តរជាតិប្រមាណ ១៣០ជើងរវាងទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុងដាណាំង ទីក្រុងញ៉ាចាង កោះ Phu Quoc និងទីក្រុងហាយហ្វុង ជាមួយប្រទេសនិងតំបន់ដែនដីចំនួន២៨។

        ដើម្បីធានាសន្តិសុខអាកាសចរណ៍ជាដាច់ខាតក្នុងឆ្នាំ២០១៩និងឆ្នាំក្រោយៗ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានស្នើអោយគណៈកម្មាធិការ សន្តិសុខអាកាសចរណ៍ស៊ីវិលជាតិ ត្រូវជ្រួតជ្រាបយ៉ាងច្បាស់ថា ភារកិច្ចធានា សន្តិសុខសុវត្ថិភាពអាកាសចរណ៍គឺជាភារកិច្ចដ៏សំខាន់ពិសេសក្នុងការងារធានាសន្តិសុខជាតិ។ ហេតុដូច្នេះហើយ គណៈកម្មាធិការសន្តិសុខអាកាសចរណ៍ ចាំ បាច់ត្រូវកែលម្អប្រព័ន្ធច្បាប់ គោលនយោបាយ បទបញ្ញត្តិស្ដីពីការធានាសន្តិសុខ សុវត្ថិភាពអាកាសចរណ៍អោយបានសមស្របទៅនឹងបទបញ្ញត្តិអន្តរជាតិ ព្រម ទាំងជំរុញការអនុវត្តបច្ចេកវិទ្យាថ្មីក្នុងវិស័យគ្រប់គ្រងសុវត្ថិភាពអាកាសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ