ធានាសិទ្ធិមនុស្សនៅវៀតណាម៖ ការពិតមានតម្លៃជាងសំដី​និយាយ​​រាប់ពាន់​

Chia sẻ
(VOVWORLD) - "សិទ្ធិមនុស្សនៅវៀតណាម៖ ការពិតមានតម្លៃជាងសំដីនិយាយរាប់ពាន់" គឺជាចំណងជើងនៃអត្ថបទដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន Prensa Latina នាថ្ងៃទី ៥ ខែឧសភា។ 

នៅក្នុងអត្ថបទនេះ អ្នកនិពន្ធ Moisés Pérez Mok ប្រធានទីភ្នាក់ងារតំណាងរបស់ Prensa Latina នៅទីក្រុងហាណូយ បានឲ្យដឹងថា របាយការណ៍ជាតិស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម ក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR)  វដ្តទី IV របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលរួមបញ្ចូលវឌ្ឍនភាពដែលមិនអាចប្រកែកបានក្នុងការការពារសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់រូប។

ធានាសិទ្ធិមនុស្សនៅវៀតណាម៖ ការពិតមានតម្លៃជាងសំដី​និយាយ​​រាប់ពាន់​ - ảnh 1ថ្នាក់រៀនកុំព្យូទ័ររបស់សិស្សសាលាអនុវិទ្យាល័យជនជាតិភាគតិច ស្រុក Tan Son ខេត្ត Phu Tho ។ រូបថត៖ Trung Kien/TTXVN

អ្នកកាសែត Moisés Pérez Mok បានចង្អុលបង្ហាញថា របាយការណ៍ជាតិ UPR វដ្តទី IV បានបង្ហាញពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាមលើគ្រប់វិស័យ ចាប់តាំងពីការពិនិត្យលើកមុននោះ ហើយវៀតណាមក៏បានពិនិត្យមើលឡើងវិញយ៉ាងទូលំទូលាយលើការអនុវត្តអនុសាសន៍ដែលទទួលបានក្នុងវដ្តទី III នៃ UPR ឆ្នាំ ២០១៩ រហូតដល់ខែមករា ឆ្នាំ ២០២៤។ អត្ថបទក៏បានបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិទទួលស្គាល់វៀតណាមជាប្រទេសឈានមុខគេមួយក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ នៅឆ្នាំ ២០២២ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់វៀតណាមគឺ ០,៧២៦ ដែលជាកម្មសិទ្ធិរបស់ក្រុមប្រទេសដែលមាន HDI ខ្ពស់ក្នុងពិភពលោក ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ខ្ពស់ជាង។

អត្ថបទបានដកស្រង់សម្តីរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ថា វៀតណាមមិនបោះបង់ចោលការខិតខំប្រឹងប្រែងកសាងសង្គមនិយម ប្រជាជនសម្បូរធូរធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌ ៕

ប្រតិកម្មទៅវិញ