ធានាល្អនូវលក្ខខណ្ឌទាំងអស់សម្រាប់ស្វាគមន៍សិស្សានុសិស្សចាប់ផ្តើមឆ្នាំសិក្សាថ្មី

Chia sẻ
(VOVWORLD) - នេះជាលើកដំបូងដែលកម្មវិធីប្រគល់អាហារូបករណ៍មូលនីធិ "គ្រាប់ពូជវៀតណាម" របស់កាសែតប្រជាជន (Nhan dan) ជូនចំពោះសិស្សានុសិស្សក្រីក្រសង្វាត់រៀននៅនិងទទួលបានស្នាដៃល្អក្នុងឆ្នាំសិក្សា២០១៧- ២០១៨ នឹងត្រូវបានធ្វើឡើងនៅក្នុងតំបន់នៃដីសណ្ដទន្លេ Cuu Long។ តាមគម្រោង  កម្មវិធីនេះនឹងបានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១៨ខែសីហា នៅសាកលវិទ្យាល័យ Can Tho។  
ធានាល្អនូវលក្ខខណ្ឌទាំងអស់សម្រាប់ស្វាគមន៍សិស្សានុសិស្សចាប់ផ្តើមឆ្នាំសិក្សាថ្មី - ảnh 1 ធានាល្អនូវលក្ខខណ្ឌទាំងអស់សម្រាប់ស្វាគមន៍សិស្សានុសិស្សចាប់ផ្តើមឆ្នាំសិក្សាថ្មី

គណៈចាត់តាំងបានប្រគល់អាហារូបករណ៍ដល់និស្សិត ១.៣០០នាក់ តាមខេត្តនិងក្រុងទាំងន១៣ នៃតំបន់ដីសណ្ដទន្លេ Cuu Long ដែលក្នុងនោះ តំបន់នីមួយៗមានប្អូន ១០០ នាក់។ លោក Nguyen Hong Sam ប្រធានស្ថាប័នតំណាងកាសែត Nhan Dan ប្រចាំទីក្រុង Can Tho បានឲ្យដឹងថា៖

“នេះជាលើកដំបូងដែលកាសែតប្រជាជនប្រគល់អាហារូបករណ៍បែបនេះនៅវាលសណ្តទន្លេ Cuu Long សម្រាប់ប្អូនមានស្ថានភាពលំបាកបំផុត ប៉ុន្តែទទួលបានស្នាដៃពូកែក្នុងការសិក្សា។ យើងខ្ញុំបានផ្តល់អាទិភាពដល់តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន តំបន់ជួបការលំបាកពិសេស។ គោលដៅរបស់យើងខ្ញុំគឺជម្រុញការសិក្សា លើកទឹកចិត្តការសង្វាត់សៀនសូត្រក្នុងប្អូនៗសិស្សានុសិស្សទាំងអស់”។

រួមជាមួយគ្នានោះ ចំពោះមុខឆ្នាំសិក្សាថ្មី ផ្នែកអប់រំខេត្ត Soc Trang ត្រូវបាននិងកំពុងធ្វើឱ្យប្រសើរឡើងនៃការហេដ្ឋារចនាសម្ព័ន្ធ សំណង់ថ្មី ជួសជុលបន្ទប់ តុនិងកៅអីដើម្បីប្អូនៗមានលក្ខណៈរៀនសូត្រល្អបំផុត ជាពិសេសផ្តល់អាទិភាពទៅលើអន្តេវាសិកដ្ឋាននិងតំបន់មានជនរួមជាតិខ្មែររស់នៅផងដែរ៕

ប្រតិកម្មទៅវិញ