ធានាបាននូវគុណភាពខ្ពស់បំផុតនៃសេចក្តីព្រាងច្បាប់និងសេចក្តីសម្រេចដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៤

Chia sẻ

(VOVWORLD) - កិច្ចប្រជុំសមាជិករដ្ឋសភាបានបើកនាព្រឹកថ្ងៃទី៧ ខែកញ្ញា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។ អញ្ជើញចូលរួម មានលោកប្រធានរដ្ឋ Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh។

ធានាបាននូវគុណភាពខ្ពស់បំផុតនៃសេចក្តីព្រាងច្បាប់និងសេចក្តីសម្រេចដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៤ - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ថ្លែងសុន្ទរកថាបើកនៅកិច្ចប្រជុំសមាជិករដ្ឋសភា (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងកិច្ចប្រជុំអូសបន្លាយរយៈពេលពីរថ្ងៃ (ថ្ងៃទី៧ - ៨ ខែកញ្ញា) សមាជិកសភាបានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នីមួយៗ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត តាមនោះ រួមចំណែកធានានូវគុណភាពល្អបំផុត ហើយទន្ទឹមនឹងនោះ អាចកាត់បន្ថយពេលវេលានៃសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ នាពេលខាងមុខនេះ។  ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

“កិច្ចប្រជុំលើកនេះ មិនត្រឹមតែជាដំណើរការក្នុងសកម្មភាពនីតិប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដែលបង្ហាញពីសិទ្ធិ និងការទទួលខុសត្រូវរបស់សមាជិកសភាផងដែរ។ ការរៀបចំអង្គប្រជុំគឺជាការចាំបាច់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក្នុងការពង្រីកតួនាទី ភាពវៃឆ្លាត និងប្រជាធិបតេយ្យ របស់សមាជិកសភាក្នុងការអនុវត្តភារកិច្ចតាក់តែងច្បាប់ និងតួនាទី និងភារកិច្ចនៃរដ្ឋសភា។ ស្នើឲ្យសមាជិកសភា ឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះអ្នកបោះឆ្នោត និងប្រទេសជាតិ បង្ហាញយ៉ាងច្បាស់នូវតួនាទីជាស្ពានរវាងការអនុវត្ត និងទ្រឹស្តី រវាងគំនិត និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត ប្រជាពលរដ្ឋ”។

ប្រធានរដ្ឋសភាលោកស្រី Vuong Dinh Hue លើកឡើងបញ្ហានានាដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់មួយចំនួន ដូចជាច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យមូលដ្ឋាន៖ ច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីប្រេកង់វិទ្យុជាដើម៕

ប្រតិកម្មទៅវិញ