ធានានូវលក្ខខណ្ឌការងារងាយស្រួលសម្រាប់អ្នកសារព័ត៌មាននៅក្នុងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៨ មករា អនុប្រធានខុទ្ទការល័យមជ្ឈឹមបក្ស លោក Nguyen Dac Vinh; អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Le Manh Hung និងជាប្រធានមជ្ឈមណ្ឌលព័ត៌មាននៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ បានចុះត្រួតពិនិត្យការត្រៀមរៀបចំរបស់មជ្ឈមណ្ឌល  សម្រាប់ការប្រារព្ធ នៅថ្ងៃទី ២២ ខែមករា។ 
ធានានូវលក្ខខណ្ឌការងារងាយស្រួលសម្រាប់អ្នកសារព័ត៌មាននៅក្នុងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ - ảnh 1លោក Le Manh Hung អញ្ជើញថ្លែងក្នុងពិធី 

អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Le Manh Hung បានឲ្យដឹងថា រហូតដល់ពេលនេះ ការរៀបចំមូលដ្ឋានសំភារៈសម្រាប់មជ្ឈមណ្ឌលសារព័ត៌មាននៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ត្រូវបានបញ្ចប់ជាស្ថាពរ។ ពោលគឺ គ្រឿងបរិក្ខារសម្រាប់ការផ្សព្វផ្សាយនឹងមានភាពល្អឥតខ្ចោះ ធានានូវគុណភាពបណ្តាញផ្សព្វផ្សាយតាមរយៈមធ្យោបាយទំនើប ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកសារព័ត៌មាន។

រហូតមកដល់ពេលនេះ មានអ្នកយកព័ត៌មាន អ្នកនិពន្ធនិងអ្នកបច្ចេកទេសជាតិជិត ៥០០ នាក់;  អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសជាង ៦០ នាក់នៃទីភ្នាក់ងារសារព័ត៌មានបរទេសដែលមានការិយាល័យតំណាងនៅវៀតណាមបានចុះឈ្មោះធ្វើការនៅមជ្ឈមណ្ឌល រួមទាំងមានអ្នកសារព័ត៌មានជាង ៦០ នាក់បានចុះឈ្មោះដើម្បីតាមដាននិងរាយការណ៍ព័ត៌មានតាមទម្រង់ប្រព័ន្ធអ៊ិនធឺណែត។ ជាមួយគ្នានោះ  អ្នកយកព័ត៌មានទាំងជាតិនិងអន្តរជាតិ ដែលចូលរួមរាយការណ៍អំពីមហាសន្និបាតលើកនេះគឺត្រូវឆ្លងកាត់ការធ្វើតេស្តកូវីដ ១៩  តាមសំណើរបស់គណៈកម្មាធិការរៀបចំ៕

ប្រតិកម្មទៅវិញ