ធានាតួនាទីមជ្ឈភាពក៏ដូចជាទំនាក់ទំនងកិច្ចការបរទេសជាទូទៅរបស់អាស៊ាន

Chia sẻ

(VOVWORLD) - លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានចែករំលែកការព្រួយបារម្ភអំពីការ វិវឌ្ឍន៍យ៉ាងស្មុគស្មាញនាពេលកន្លងមកនៅសមុទ្រខាងកើត ហើយស្នើឲ្យអាស៊ានរក្សា ឲ្យបានរឹងមាំនូវសាមគ្គីភាពនិងជំហរជាគោលការណ៍ ព្រមទាំងខិតខំប្រឹងប្រែងចរចា ដើម្បីកសាង COC ឲ្យមានសុពលភាព ជាក់ស្ដែង សមស្របនឹងច្បាប់អន្តរជាតិ ក្នុង នោះមាន UNCLOS ១៩៨២។

ធានាតួនាទីមជ្ឈភាពក៏ដូចជាទំនាក់ទំនងកិច្ចការបរទេសជាទូទៅរបស់អាស៊ាន - ảnh 1អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានរបស់វៀតណាម។ (រូបថត៖ VNA)
នាថ្ងៃទី៧ មេសា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានរបស់វៀតណាម បានដឹកនាំគណៈ ប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ SOM អាស៊ានតាមប្រព័ន្ធវីដេអូ។
លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានចែករំលែកការព្រួយបារម្ភអំពីការ វិវឌ្ឍន៍យ៉ាងស្មុគស្មាញនាពេលកន្លងមកនៅសមុទ្រខាងកើត ហើយស្នើឲ្យអាស៊ានរក្សា ឲ្យបានរឹងមាំនូវសាមគ្គីភាពនិងជំហរជាគោលការណ៍ ព្រមទាំងខិតខំប្រឹងប្រែងចរចា ដើម្បីកសាង COC ឲ្យមានសុពលភាព ជាក់ស្ដែង សមស្របនឹងច្បាប់អន្តរជាតិ ក្នុង នោះមាន UNCLOS ១៩៨២។
លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវការ គាំទ្រនិងការសន្យារបស់វៀតណាមចំពោះអាទិភាព គំនិតផ្ដួចផ្ដើមសហប្រតិបត្តិការ នានារបស់អាស៊ានក្នុងឆ្នាំ២០២១។ លោកក៏បានចាត់ទុកថា រាល់អាទិភាពនិងគំនិត ផ្ដួចផ្ដើមទាំងនេះ ចាំបាច់ត្រូវផ្អែកលើសមិទ្ធផលដែលអាស៊ានសម្រេចបានក្នុងឆ្នាំ ២០២០ ជាពិសេសគឺក្នុងការកសាងសហគមន៍ ការបង្ការប្រយុទ្ធប្រឆាំង ការគ្រប់គ្រង និងការស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត។
លោកប្រធាន SOM អាស៊ាន បានចែករំលែកពីអត្ថន័យនិងការបោះជំហាន បន្ទាប់ របស់វៀតណាមក្នុងការជំរុញការបង្រួញគម្លាតអភិវឌ្ឍក្នុងអាស៊ាន ជាពិសេស គឺការលើកកំពស់កិច្ចសហប្រតិបត្តិការអនុតំបន់។ ដើម្បីជំរុញគំនិតផ្ដួចផ្ដើមនេះ វៀតណាមនឹងរៀបចំវេទិកាអាស៊ានស្ដីពី “កិច្ចសហប្រតិបត្តិការអនុតំបន់៖ បង្រួញ គម្លាតអភិវឌ្ឍនៅអនុតំបន់នានាដើម្បីការស្ដារឡើងវិញលើគ្រប់ជ្រុងជ្រោយនិងការអភិវឌ្ឍប្រកបដោយចីរភាព”៕

ប្រតិកម្មទៅវិញ