ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ

Chia sẻ
(VOVWORLD) - ធនាគារពិភពលោក (WB) កាលពីថ្ងៃទី ៩ ខែមករា បានព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងថយចុះជាលើកទី ៣ ជាប់ៗគ្នា។ 

យោងតាមរបាយការណ៍ យថាទស្សន៍សេដ្ឋកិច្ចសកលថ្មីបំផុត របស់ធនាគារពិភពលោក យថាទស្សន៍សេដ្ឋកិច្ចពិភពលោកចាប់ពីឆ្នាំ ២០២០ មក គឺស្ថិតក្នុងកម្រិតអាប់អួរបំផុតក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ ហើយប្រសិនបើការធ្លាក់ចុះដោយសារជំងឺរាតត្បាត Covid-១៩ មិនត្រូវបានរាប់បញ្ចូលនោះទេ អត្រាកំណើននៅឆ្នាំនេះ នៅតែត្រូវបានចាត់ទុកថា ជាអត្រាទាបបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៩។

ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ - ảnh 1អ្នកប្រើប្រាស់ជ្រើសរើសទិញទំនិញនៅក្នុងផ្សារទំនើបក្នុងក្រុង Walthamstow ភាគខាងកើតទីក្រុងឡុងដ៍។ រូបថត៖ AFP/TTXVN

ទាក់ទងនឹងយថាទស្សន៍កំណើនសេដ្ឋកិច្ចនៃប្រទេស និងតំបន់ជុំវិញពិភពលោក យោងតាមធនាគារពិភពលោក កំណើនរបស់សហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះនៅឆ្នាំនេះ មកត្រឹម ១,៦% បើធៀបនឹងកម្រិត ២,៥% កាលពីឆ្នាំមុន ដោយសារគោលនយោបាយរូបិយវត្ថុរឹតបន្តឹង។ សម្រាប់តំបន់ចាយប្រាក់អឺរ៉ូ កំណើននៅឆ្នាំនេះត្រូវបានព្យាករណ៍ថានឹងមាន ០,៧% បន្ទាប់ពីការកើនឡើងនៃតម្លៃថាមពលនាំឲ្យមានកំណើនត្រឹមតែ ០,៤% កាលពីឆ្នាំមុន។ អត្រាកំណើនសេដ្ឋកិច្ចរបស់ចិនក៏ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះមកនៅត្រឹម ៤,៥% នៅឆ្នាំនេះ។ ទីផ្សារដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៣,៩% នៅឆ្នាំនេះ ធ្លាក់ចុះពីកម្រិត ៤% កាលពីឆ្នាំមុន និង ១% ទាបជាងមធ្យមភាគក្នុងឆ្នាំ ២០១០៕

ប្រតិកម្មទៅវិញ