ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម ទើប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងចំនួន ៧៤០ ពាន់ ដុល្លារអូស្រ្តាលី ( AUD) ជាមួយធនាគាររដ្ឋ វៀតណាមក្នុងក្របខ័ណ្ឌនៃកម្មវិធីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអូស្រ្តាលីនិងក្រុមធនាគារពិភពលោកប្រចាំនៅវៀតណាម ដំណាក់កាលទី ២ ។ កញ្ចប់ថវិការនេះ បានជួយសម្រួលការអនុវត្តដល់ការសិក្សាស្រាវជ្រាវថ្នាក់ជាតិស្ដីពីការប្រើប្រាស់ពេលវេលា ហើយតាមនោះផ្តល់ទិន្នន័យជួយសម្រួលការបង្កើតគោលនយោបាយយេនឌ័រ។ ការសិក្សាស្រាវជ្រាវនេះ គឺស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងលើកកម្ពស់សមត្ថភាពសេដ្ឋកចិច្ចសម្រាប់ស្ត្រីវៀតណាម ដែលត្រូវបានអគ្គនាយកដ្ឋានស្ថិតិ (GOS) អនុវត្តន៍ផងដែរ៕