|
ធនាគារពិភពលោកបន្តជួយគាំទ្រវៀតណាមទាំងការពិគ្រោះគោលនយោបាយផងនិងប្រភពកម្លាំងបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង |
(VOVworld)-នារសៀលថ្ងៃទី៣០មិថុនានៅក្នុងជំនួបជាមួយអនុប្រធានធនាគារ
ពិភពលោកប្រចាំនៅវៀតណាមនិងជាអនុប្រធានទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក
នៃធនាគារពិភពលោកលោកស្រី Victoria Kwakwa មកជំរាបលាបញ្ចប់បេសកកម្មការ
ងារនៅវៀតណាម អគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong បាន
ស្នើរធនាគារពិភពលោកបន្តគាំទ្រវៀតណាមទាំងការពិគ្រោះយោបល់គោលន
យោបាយផងនិងជួយឧបត្តម្ភប្រភពកម្លាំងសម្រាប់បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម។ សម្តែងក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យ នៃទំ
នាក់ទំនងរវាងវៀតណាមជាមួយធនាគារពិភពលោក ក៏ដូចជាការចែករំលែក
របស់លោកស្រី Kwakwa នោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
អះអាងថា វឪតណាមយកចិត្តទុកដាក់និងប្រើប្រាស់ប្រកបដោយប្រសិទ្ធិ ភាព
ប្រភពទុនកម្ចីរបស់សហគមន៍អន្តរជាតិនិយាយរួមនិងធនាគារពិភពលោកនិ
យាយដោយឡែកក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានជឿជាក់ថា ក្នុងឋានៈថ្មីរបស់ខ្លួន
លោកស្រី Victoria Kwakwa បន្តមានការរួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍
ទំនាក់ទំនងរវាងវៀតណាមជាមួយធនាគារពិភពលោក។
រីឯខ្លួនវិញ លោកស្រី Victoria Kwakwa បានអះអាងថា លោកស្រីគោរពនិងដឹង
គុណចំពោះការគាំទ្ររបស់លោកអគ្គលេខាបក្សក៏ដូចជាបក្ស រដ្ឋាភិបាល និងប្រជា
ជនវៀតណាមចំពោញបណ្តាកម្មវិធីរបស់ធនាគារពិភពលោកនៅវៀតណាម។
លោកស្រីអះអាងថា ធនាគារពិភពលោកក៏ដូចជារូបលោកស្រីផ្ទាល់ ក្នុងឋានៈថ្មី
នឹងបន្តការគាំទ្រយ៉ាងសកម្មដើម្បីវៀតណាមអនុវត្តប្រកបដោយជោគជ័យនូវ
គោលដៅរបស់ខ្លួន៕