ធនាគារពិភពលោកត្រៀមខ្លួនជាស្រេចជួយវៀតណាមអនុវត្តន៍​គម្រោងការណ៍ធំៗ

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៧ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានទទួលជួបប្រធានធនាគារពិភពលោក លោក Ajay Banga ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ធនាគារពិភពលោកត្រៀមខ្លួនជាស្រេចជួយវៀតណាមអនុវត្តន៍​គម្រោងការណ៍ធំៗ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អបអរសាទរចំពោះលោក Ajay Banga ដែលបានទទួលតំណែងទីជាប្រធានធនាគារពិភពលោក សម្រាប់អាណត្តិ ២០២៣-២០២៨។ រូបថត៖ VOV

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងបន្តទទួលបានការគាំទ្រយ៉ាងសកម្មនិងមានប្រសិទ្ធភាពពីធនាគារពិភពលោក។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានស្នើឱ្យធនាគារពិភពលោកបន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ ជាពិសេសផ្តល់អាទិភាពលើការគាំទ្រវៀតណាមទាក់ទងនឹងដើមទុននិងបទពិសោធន៍ក្នុងវិស័យចំនួន ៤ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពភស្តុភារដឹកជញ្ជូន; ការផ្លាស់ប្តូរថាមពល អភិវឌ្ឍន៍ថាមពលបៃតង ថាមពលកកើតឡើងវិញ; ជួយឧបត្ថម្ភតំបន់ដីសណ្តទន្លេ Cuu Long ទប់ទល់នឹងការការរអិលបាក់ដី ការលិចលង់ និងអភិវឌ្ឍកសិកម្ម; ជំរុញនវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល។

រីឯខ្លួនវិញ ប្រធានធនាគារពិភពលោក Ajay Banga បានសម្តែងចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាស៊ានក្នុងបរិបទនៃស្ថានភាពពិភពលោកនាបច្ចុប្បន្ន។ ប្រធានធនាគារពិភពលោកបានអះអាងថា ធនាគារពិភពលោកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមអនុវត្តគម្រោងការណ៍ធំៗ សំដៅសម្រេចបានគោលដៅទាំងនេះ៕

ប្រតិកម្មទៅវិញ