ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងកំណើនបៃតង

Chia sẻ
(VOVworld) - នាថ្ងៃទី២៥ មិថុនា ធនាគារពិភពលោក
 (WB) បានអនុម័តលើការផ្ដល់ប្រាក់កម្ចី៩០លានដុល្លា
អាមេរិកសំរាប់រដ្ឋាភិបាលវៀតណាមសំដៅកែទម្រង់
គោលនយោបាយជួយឧបត្ថម្ភទប់ទល់នឹងបម្រែ
បម្រួលអាកាសធាតុនិងកំណើនបៃតង ឲ្យសមស្របនឹងផែនការធ្វើសកម្មភាពស្ដីអំពីបម្រែបម្រួលអាកាសធាតុរបស់ក្រុម WB។
ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងកំណើនបៃតង - ảnh 1
ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងកំណើនបៃតង

(VOVworld) - នាថ្ងៃទី២៥ មិថុនា ធនាគារពិភពលោក (WB) បានអនុម័តលើការផ្ដល់
ប្រាក់កម្ចី៩០លានដុល្លាអាមេរិកសំរាប់រដ្ឋាភិបាលវៀតណាមសំដៅកែទម្រង់គោល
នយោបាយជួយឧបត្ថម្ភទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងកំណើនបៃតងឲ្យ
សមស្របនឹងផែនការធ្វើសកម្មភាពស្ដីអំពីបម្រែបម្រួលអាកាសធាតុរបស់ក្រុម
WB។កញ្ចប់ប្រាក់កម្ចីនេះនឹងបានចំណាយសំរាប់ការងារអនុវត្តន៍ គោលនយោបាយ
ស្ដីអំពីការបង្កើនផែនការមេនិងគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ក្នុង ការវិនិយោគជាសាធា
រណៈដ៏វិជ្ជមានសំរាប់វិស័យទប់ទល់នឹងបម្រែបម្រួល អាកាសធាតុនិងកំណើនបៃតង
 ការពារធនធានទឹកនិងបង្កើនការសន្សំសម្ចៃទឹក និងការដាំព្រៃឈើនៅឆ្នេរសមុទ្រ
ទៀតផង។កញ្ចប់ប្រាក់នេះក៏ត្រូវបានប្រើប្រាស់ដើម្បីជួយឧបត្ថម្ភគោលនយោបាយ
ស្ដីអំពីការអភិវឌ្ឍន៍គមនាគមន៍និងផលិតកម្មឧស្សាហកម្ម សន្សំសម្ចៃថាមពលនិង
ប្រើប្រាស់ថាមពលក៏កើតឡើងវិញសំដៅ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
ផងដែរ៕

ប្រតិកម្មទៅវិញ