(រូបភាព៖ hanoimoi.com.vn) |
ធនាគារពិភពលោក (WB) ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានដែលមានតម្លៃ ២២១,៥លានដុល្លារអាមេរិកជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីជួយគាំទ្រវៀតណាមស្តារឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ត្រូវបានគ្រប់គ្រង តាមរយៈកំណែទម្រង់គោលនយោបាយ ដើម្បីបង្កើនកំរិតបរិយាប័ន្នហិរញ្ញវត្ថុ និងលើកកម្ពស់ភាពធន់នឹងបរិស្ថាន។ ក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ធនាគារពិភពលោកបានសម្តែងការវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់វិធានការជាច្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។
កញ្ចប់ឥណទាននេះ នឹងបានបើកចំណាយដោយផ្ទាល់ ទៅក្នុងថវិការដ្ឋ ជាមួយនឹងលក្ខខណ្ឌអំណោយផលក្នុងរយៈពេល ៣០ឆ្នាំ និងរយៈពេលអនុគ្រោះ ៥ ឆ្នាំ។ កញ្ចប់ឥណទាននេះ សំដៅលើកទឹកចិត្តឱ្យមានការកែទម្រង់គោលនយោបាយតាមសសរស្តម្ភចំនួនពីរ។ សសរស្តម្ភទីមួយគឺគាំទ្រការស្តារឡើងវិញនៃសេដ្ឋកិច្ច។ សសរស្តម្ភទីពីរគឺ រួមចំណែកក្នុងការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក និងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ៕