ធនាគារ UOB បង្កើនការព្យាករណ៍ GDP របស់វៀតណាមឆ្នាំ ២០២២ ឡើដល់ ៨,២%

Chia sẻ
(VOVWORLD) - ជាមួយនឹងការស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លានៃខឿនសេដ្ឋកិច្ច ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ ធនាគារ UOB (United Overseas Bank ដែលមានទីស្នាក់ការនៅសិង្ហបុរី) ទើបបានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមឡើងដល់ ៨,២% ក្នុងឆ្នាំ ២០២២ ច្រើនជាងការប្រកាស ៧% កាលពីមុន។
ធនាគារ UOB បង្កើនការព្យាករណ៍ GDP របស់វៀតណាមឆ្នាំ ២០២២ ឡើដល់ ៨,២% - ảnh 1រូបភាព៖ vietnamplus.vn

យោងតាមការវិភាគរបស់ UOB កំណើន GDP ១៣,៧% របស់វៀតណាមក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ ជាការកើនឡើងប្រចាំត្រីមាស ខ្ពស់កំណត់ត្រា ចំពោះវៀតណាម ហើយលើសពីកំណើន ១៣,៥% របស់ឥណ្ឌា ដើម្បីក្លាយជាលទ្ធផលកំណើនខ្ពស់បំផុតនៅទ្វីបអាស៊ីក្នុងត្រីមាសទី៣។

ក្នុងរយៈពេល ៣ត្រីមាសកន្លងទៅ GDP របស់វៀតណាមបានកើនឡើង ៨,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សកម្មភាពជាច្រើនត្រូវបានលើកកម្ពស់នៅក្នុងវិស័យសំខាន់ៗជាច្រើន ក្នុងអំឡុងពេលចាប់ពីត្រីមាសទី១ដល់ត្រីមាសទី៣។ ក្រុមឧស្សាហកម្មមួយចំនួនបានកត់ត្រាការកើនឡើងជាវិជ្ជមានដូចជា៖ សំណង់ ផលិតកម្ម សេវាកម្មជាដើម។ ទិន្នន័យដែលបានប្រកាសប្រចាំខែក៏បានបង្ហាញថា សកម្មភាពអាជីវកម្មទូទៅបានវិលត្រឡប់មកស្ថានភាពធម្មតាវិញ ជាមួយនឹងការបន្ធូរបន្ថយវិធានការបង្ការជំងឺកូវីដ-១៩ និងការបើកទ្វាព្រំដែនឡើងវិញ៕

 

ប្រតិកម្មទៅវិញ