ក្នុងរយៈ ពេល២ខែដើមឆ្នាំ វៀតណាមបាននាំចេញទៅកាន់ទីផ្សារជប៉ុនដោយតម្លៃចំនួន ២,៩ពាន់លានដុល្លាអាមេរិក (បើធៀបនឹងកម្រិត២,៦ពាន់លានដុល្លានាឆ្នាំ២០១៨ ) នាំចេញទៅកាន់ទីផ្សារកាណាដាដោយតម្លៃចំនួន៥០០លានដុល្លាអាមេរិក (បើ ធៀបនឹងកម្រិត៣៧០លានដុល្លាក្នុងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ)។ ក្នុងរយៈ ពេល២ខែដើមឆ្នាំនេះ វៀតណាមបានផ្ដល់ វិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ (CO) ចំនួន២៦៩ តាមទម្រង់នៃកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) គិតចាប់តាំងពីពេលដែលកិច្ចព្រមព្រៀងនេះមានសុពល ភាពចំពោះវៀតណាម។ លោក Ngo Chung Khanh អនុប្រធានមន្ទីរគោល នយោបាយពាណិជ្ជកម្មឆ្លងដែននៃក្រសួងឧស្សាហពាណិជ្ជកម្ម បានអោយដឹង ថា៖
“ក្នុងចំណោម CO ទាំង២៦៩នេះ គឺមាន ២១៩ CO ដែលត្រូវបានផ្ដល់ជូន កាណាដា។ យើងអាចឃើញថា សហគ្រាសជាច្រើនបានចេះឆ្លៀតយកប្រៀប ខ្លាំងដើម្បីឆ្ពោះទៅរកទីផ្សារកាណាដា។ ចំពោះទីផ្សារមិចស៊ីកូ យើងមាន ១៤ CO ហើយចំពោះប៉េរូ យើងមាន៨ CO។ ដូច្នេះហើយ សហគ្រាសវៀតណាមបាន ឃើញកាលានុវត្តភាពនៃកិច្ចព្រមព្រៀងនេះ។ ក្នុងរយៈពេលមធ្យមនិងយូរអង្វែង ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបើកទូលាយថែមទៀតពេលដែលមានការ ចូលរួមពីប្រទេសផ្សេងៗទៀតនោះ គឺផលប្រយោជន៍ចំពោះវៀតណាមក៏ដូចជា សហគ្រាសវៀតណាមក៏កើនឡើងយ៉ាងខ្លាំងដែរ”៕