ទំហំនាំចេញត្រីត្រាសម្រេចបាននូវកម្រិតឯតទគ្គកម្ម

Chia sẻ
(VOVWORLD) - បញ្ចប់ឆ្នាំ២០១៨ ទំហំនាំចេញត្រីត្រារបស់វៀតណាមសម្រេចបាននូវប្រាក់ ចំណូលប្រមាណ២ពាន់៣រយលានដុល្លាអាមេរិក។ នេះជាកម្រិតឯតទគ្គកម្ម ដោយកើនឡើង២០%បើធៀបនឹងឆ្នាំទៅមិញ។
នេះជាលើកដំបូងហើយ ដែលការនាំចេញត្រីត្រារបស់វៀតណាមសម្រេចបាននូវកម្រិតឯតទគ្គកម្មយ៉ាង ដូច្នេះ។ ក្រៅពីភាពងាយស្រួលនៃទីផ្សារ ការដែលសហគ្រាសវៀតណាមបាន បណ្ដាក់ទុនអនុវត្តន៍ បច្ចេកវិទ្យាទំនើបៗចូលក្នុងផលិតកម្មហើយធ្វើពិពិធកម្ម ផលិតផលនោះ បានជួយបង្កើនទំហំពាណិជ្ជកម្ម ផងដែរ។ កំណើននៃការនាំ ចេញត្រីត្រារបស់វៀតណាមមិនទាន់បញ្ឈប់នៅត្រឹមនោះឡើយ ដោយសារគុណ ភាពនិងតម្លៃរបស់មុខទំនិញនេះត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Nguyen Xuan Cuong បានអោយដឹងថា៖         “នាពេលកន្លងទៅ យើងបាននាំចេញសាច់ហ្វីឡេ ហើយស្បែកត្រីយើងប្រើ ដើម្បីកែច្នៃជាកូឡាជែន។ ប៉ុន្តែនាពេលខាងមុខ យើងនឹងបន្តស្រាវជ្រាវដើម្បី នាំចេញផលិតផលថ្មីៗដែលធ្វើពីឆ្អឹងត្រីនិងកំទេចសាច់”៕

ប្រតិកម្មទៅវិញ