ការជួញដូរនៅផ្សារហ៊ុនមួយ (ប្រភព៖ TTXVN) |
ទំហំជួញដូរនៅទីផ្សារភាគហ៊ុនវៀតណាមបច្ចុប្បន្ននេះ បានវ៉ាដាច់សិង្ហបុរី ជាប់ចំណាត់ថ្នាក់ទីពីរនៅអាស៊ាន បន្ទាប់ពីប្រទេសថៃ តម្លៃប្រតិបត្តិការមធ្យមគឺច្រើនជាង ៣០.៨០០ ពាន់លានដុង/វគ្គ កើនឡើង ១៥,៩% បើប្រៀបធៀបទៅនឹងមធ្យម ភាគកាលពីឆ្នាំមុន។
ទំហំចុះបញ្ជីផ្សារហ៊ុន និងចុះបញ្ជីការជួញដូរនៃទីផ្សារសម្រេចបានជិត ១.៨០០ ទ្រីលានដុងនៅចុងខែមីនា កើនឡើង ៣,៣៧% បើប្រៀបធៀបនឹងចុងឆ្នាំ ២០២១។
ទន្ទឹមនឹងនោះ ចំនួនគណនីជួញដូរដែលបើកថ្មីបន្តកើនឡើង។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ ចំនួននៃគណនីវិនិយគិនដែលបើកថ្មីមានចំនួនជាង ៦៧៨ ពាន់គណនី៕