រូបភាពលោកប្រធានហូជីមិញនៅក្នុងអត្ថបទសរសេរនេះ (រូបថត៖ VOV) |
ទស្សនាវដ្ដីច្បាប់ទី២៨១របស់ក្រសួងការបរទេសអេហ៊ីបទើបតែចុះផ្សាយ អត្ថបទ៤ទំព័រជាភាសាអារ៉ាប់ក្រោមចំណងជើងថា “៥៥ឆ្នាំនៃទំនាក់ ទំនងមិត្តភាពរវាងអេហ្ស៊ីបនិងវៀតណាម” របស់អ្នកប្រាជ្ញាអេហ្ស៊ីប Adel Abdel Samed។ អត្ថបទនេះបានវាយតម្លៃចំពោះដំណើរការអភិវឌ្ឍនៃទំនាក់ទំនងមិត្ត ភាពប្រពៃណិដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងអំឡុងពេល៥៥ឆ្នាំកន្លងទៅ។ ក្នុងអត្ថបទ អ្នកនិពន្ធបានសង្កត់ធ្ងន់ទៅលើតួនាទីជាប្រវត្តិសាស្ត្ររបស់លោក ប្រធានហូជីមិញ ដែលបានទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីបចំនួន៣លើក ដើម្បី បង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ អភិវឌ្ឍយ៉ាងល្អប្រសើររហូតដល់សព្វថ្ងៃនេះ។ អ្នកនិពន្ធក៏បានដក ស្រង់អត្ថបទមួយចំនួនរបស់អ្នកការទូត និងអ្នកប្រាជ្ញាអេហ្ស៊ីបនានា ដែលលើក តម្កើងលោកប្រធានហូជីមិញនិងប្រទេសវៀតណាមដោយការគោរពសរសើរដ៏ធំធេងផងដែរ។ អ្នកនិពន្ធ Samed បានសង្កត់ធ្ងន់លើសមិទ្ធផលសហប្រតិបតិ្តការ ជាច្រើនរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងអះអាងថា វៀតណាម ជាប្រទេសដែលមានទីតាំងភូមិសាស្ត្រ-យុទ្ធសាស្ត្រសំខាន់នៅឧបទ្វីបឥណ្ឌូចិន៕