ស្ពានមាសនៅទីក្រុង Da Nang រួមជាមួយទង់ជាតិវៀតណាម (រូបថត៖ VNA) |
សណ្ឋាគារ Vinpearl Luxury Landmark 81 របស់វៀតណាម បានឈ្នះពានរង្វាន់ WTA ឆ្នាំ២០២០ ចំនួន ៣ ជាក់ស្តែងគឺពានរង្វាន់ «សណ្ឋាគារនៅទីក្រុងជួរមុខគេនៅលើពិភពលោក» «សណ្ឋាគារសម្រាប់ការរៀបចំសិក្ខាសាលានិងអាពាហ៍ពិពាហ៍ជួរមុខគេនៅ លើពិភពលោក” និង "សណ្ឋាគារនៅក្បែរទន្លេជួរមុខគេលើពិភពលោក" ។
រីឯរមណីយដ្ឋាន Sun World Ba Na Hill បានឈ្នះរង្វាន់ចំនួន ២ គឺ៖ “គោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍ដែលជានិមិត្តរូបជួរមុខគេនៅលើពិភពលោក» និង « ស្ពានទេសចរណ៍ដែលជានិមិត្តរូបជួរមុខនៅលើពិភពលោក” ។
លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Viet Nam Airlines) ត្រូវបានលើកតម្កើងជា "ក្រុមហ៊ុនអាកាសចរណ៍វប្បធម៌ជួរមុខនៅលើពិភពលោក"។ រីឯក្រុមហ៊ុន Viettravel ត្រូវបានប្រគល់ពានរង្វាន់ជា "ប្រតិបត្តិករទួរទេសចរណ៍ជួរមុខនៅលើពិភពលោក" និងអាកាសយានដ្ឋានអន្តរជាតិ Van Don ទទួលបានពានរង្វាន់ជា "អាកាសយានដ្ឋានក្នុងតំបន់ជួរមុខគេនៅលើពិភពលោក" ផងដែរ៕