ទេសចរណ៍វៀតណាម៖ “ដើមឈើ ផ្លែឈើសុវត្ថិភាព-ទេសចរណ៍ស្និទ្ធស្នាល”

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី១៥មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌ កីឡាស្រុក Cho Lach គណៈកម្មាធិការប្រជាជនខេត្ត Ben Tre បានរួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវដើមឈើហូបផ្លែភាគខាងត្បូង និងសមាគមអ្នកធ្វើចំការវៀតណាមរៀបចំពិធីបុណ្យ “ដើមឈើ ផ្លែឈើសុវត្ថិភាព-ទេសចរណ៍ស្និទ្ធស្នាល”។ 
ទេសចរណ៍វៀតណាម៖ “ដើមឈើ ផ្លែឈើសុវត្ថិភាព-ទេសចរណ៍ស្និទ្ធស្នាល” - ảnh 1 ក្រូចថ្លុងស្បែកខៀវ ជាផ្លែឈើពិសេសរបស់ខេត្ត Ben Tre

ពិធីបុណ្យឆ្នាំនេះ ត្រូវបានតភ្ជាប់ជាមួយសប្តាហ៍ទេសចរណ៍ស្រុក Cho Lach ដែលមានសកម្មភាពសម្បូរបែប ដូចជា ប្រជុំផ្សារស្រុកស្រែ តាំងបង្ហាញនិងឧទ្ទេសនាមនូវពូជដើមឈើថ្មី ឆ្ងាញ់ដែលទើបមាននាពេលថ្មីៗនេះ និងកសាងវិថីផ្កាទេសចរណ៍ភូមិរបរ Cai Mon ឃុំ Vinh Thanh ផងដែរ។ ពិធីបុណ្យ ដើមឈើ ផ្លែឈើសុវត្ថិភាពខេត្ត Ben Tre ឆ្នាំ២០១៨នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩មិថុនា។

ក្នុងឱកាសនេះ ខេត្ត Ben Tre បានរៀបចំសិក្ខាសាលាមួយចំនួនសំដៅធ្វើអាជីវកម្មសក្កានុភាពទេសចរណ៍ចំការផ្លែឈើ ដែលក្នុងនោះមានសិក្ខាសាលា “លើកកម្ពស់ខ្សែសង្វាក់តម្លៃផ្លែឈើពិសេសរបស់ខេត្ត Ben Tre” ធ្វើអាជីវកម្ម អភិវឌ្ឍន៍ពាណិជ្ជសញ្ញាសម្រាប់ផ្លែឈើ ផ្កាលំអ Ben Tre ដោយឧទ្ទេសនាមនូវសមិទ្ធិផលវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងកសិកម្មនិងសក្កានុភាពទេសចរណ៍៕

ប្រតិកម្មទៅវិញ