ទេសចរណ៍ទីក្រុង​ Hue ចាប់ផ្តើមរដូវក្តៅជាមួយ Carnival ចម្រុះពណ៌​

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ ខែមីនា មន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hue និងសមាគមទេសចរណ៍ខេត្ត Thua Thien Hue រៀបចំ “ពិធីបុណ្យរដូវក្តៅ Hue ឆ្នាំ ២០២៣” ជាមួយនឹងកម្មវិធី Carnival ពណ៌ទេសចរណ៍នៅទីក្រុង Hue ។
ទេសចរណ៍ទីក្រុង​ Hue ចាប់ផ្តើមរដូវក្តៅជាមួយ Carnival ចម្រុះពណ៌​ - ảnh 1ក្បួនដង្ហែរ Carnival នៅផ្លូវដើរថ្មើរជើង Hai Ba Trung ។ (រូបថត៖ VOV)

កម្មវិធីនេះបានប្រមូលផ្តុំតំណាងជិត ៣០០នាក់មកពីធុរកិច្ចទេសចរណ៍ក្នុងខេត្ត និស្សិតនៃសាកលវិទ្យាល័យ និងសិល្បករមកពីក្រុមរបាំនានាសម្តែងសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសមួយចំនួនដែលមានទីផ្សារភ្ញៀវទេសចរទៅកាន់ Thua Thien Hue ដូចជា៖ ថៃ ជប៉ុន កូរ៉េខាងត្បូង បារាំង អង់គ្លេស។ ក្រៅពីនោះក៏មានសម្លៀកបំពាក់ប្រពៃណីរបស់បណ្តាជនជាតិភាគតិចនៅភាគពាយ័ព្យ; សំលៀកបំពាក់ប្រពៃណីនៅក្នុងរាជវង្សនៅ Hue ជាដើម។ លោក Nguyen Van Phuc ប្រធានមន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “Carnival ស្វាគមន៍រដូវក្តៅទេសចរណ៍នៅទីក្រុង Hue បានឧទ្ទេសនាមដល់ភ្ញៀវទេសចរនិងសហគមន៍នូវសកម្មភាពទេសចរក្នុងឆ្នាំ ដូចជាក្បួនដង្ហែតាមដងវិថី រួមផ្សំនឹងព្រឹត្តិការណ៍ផ្សេងទៀតរបស់ទីក្រុងដូចជាការបើកផ្លូវដើរថ្មើរជើង។ ផ្លូវដើរថ្មើរជើងសម្រាប់ភ្ញៀវទេសចរនេះ បានបង្កើតខ្សែសង្វាក់ពាណិជ្ជកម្មនិងបរិយាកាសបន្ថែមទៀតសម្រាប់ការអន្តរកម្មរវាងសហគមន៍មូលដ្ឋាន និងភ្ញៀវទេសចរ”។

ក្រៅពីពិធីបុណ្យនេះ ក៏មានពិធីបុណ្យផ្សេងៗទៀតដែលមន្ទីរទេសចរណ៍ Thua Thien Hue បានធ្វើជាអធិបតី ឬសហការជាមួយសមាគមទេសចរណ៍ខេត្ត ក្នុងក្របខ័ណ្ឌនៃមហោស្រព Hue ឆ្នាំ ២០២៣។ គួរឱ្យកត់សម្គាល់ រួមមាន៖ ពិធីបុណ្យបាឡុង “Hue-សម្រស់ស្អាតនៃរាជធានីបុរាណ” ចាប់ពីថ្ងៃទី ១០-២០ ខែមេសា ; “សប្តាហ៍អាហារតាមដងវិថី ២០២៣” ចាប់ពីថ្ងៃទី ២២-២៨ ខែមេសា; ពិធីបុណ្យម្ហូបអាហារ Sen Hue ចាប់ពីថ្ងៃទី ១៨-២០ ខែឧសភា ឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ