|
អបអរសាទររំលឹកខួបលើកទី៤៦នៃថ្ងៃបង្កើត |
(VOVworld)-នាថ្ងៃទី១៨កញ្ញានៅទីក្រុងម៉ូស្កូ(រុស្ស៊ី)ឯកអគ្គរដ្ឋទូតរបស់ប្រទេសទាំង
១០ជាសមាជិកអាស៊ានប្រចាំនៅរុស្ស៊ីបានសហការរៀបចំ “ទិវាអាស៊ាន” និងពិធី
ជប់លៀងសំដៅរំលឹកខួបលើកទី៤៦នៃទិវាបង្កើត ថ្ងៃទី៨សីហាឆ្នាំ ១៩៦៧។ ចូល
រួមក្នុងពិធីនេះនៅមាន ភ្ញៀវជាច្រើនរូបជាថ្នាក់ដឹកនាំការទូត រួមជាមួយថ្នាក់ដឹកនាំ
នៃក្រសួងផ្នែកនានារបស់រុស្ស៊ី ព្រមទាំងឯកអគ្គរដ្ឋទូត និង អង្គការអន្តរជាតិមួយ
ចំនួនប្រចាំនៅរុស្ស៊ីទៀតផង។ បន្ទាប់ពីពិធីគោរពទង់អាស៊ានឯកអគ្គរដ្ឋទូតសឹង្ហបុរី
ប្រចាំនៅរុស្ស៊ីនិងជា ប្រធានគណៈកម្មាធិការអា ស៊ាន Lim Kheng Hua បានថ្លែង
មតិនិងរំលឹកឡើងវិញចំណុចគួរឲ្យគត់សម្គាល់ នៃកំណាត់ផ្លូវអភិវឌ្ឍន៌របស់សហ
គមន៌អាស៊ីអាគ្នេយ៌ក្នុងរយៈពេល ៤៦ឆ្នាំកន្លងទៅ។ លោក Alechxandro Ivanov ឯកអគ្គរដ្ឋទូតពិសេសរបស់ក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ទៅលើ សមិទ្ធិ
មួយចំនួនក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរុស្ស៊ី អាស៊ាន និងអះអាងថាទំនាក់
ទំនងអាស៊ាន-រុស្ស៊ីនិងកាន់តែអភិវឌ្ឍន៌ ពីមួយថ្ងៃទៅ១ថ្ងៃ៕