ទិវាអន្តរជាតិយូហ្គាលើកទី៥ ឆ្នាំ ២០១៩ ជាមួយប្រធានបទ “យូហ្គាសម្រាប់ការរស់នៅបៃតង”

Chia sẻ
(VOVWORLD) - ទិវាយូហ្គាអន្តរជាតិ (ទី ២១ មិថុនា) លើក ទី ៥ ឆ្នាំ ២០១៩ ក្រោមប្រធានបទ “យូហ្គាសម្រាប់ការរស់ នៅបៃតង” នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ២២ ខែមិថុនា ។
ទិវាអន្តរជាតិយូហ្គាលើកទី៥ ឆ្នាំ ២០១៩  ជាមួយប្រធានបទ “យូហ្គាសម្រាប់ការរស់នៅបៃតង” - ảnh 1ទិវាយូហ្គាដែលបានប្រារព្ធនៅខេត្ត Tien Giang (រូបថតៈ TTXVN)

នៅឯសន្និសីទសារព័ត៌មាន ស្តីពីទិវាយូហ្គាអន្តរជាតិលើកទី ៥ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុងហាណូយ លោក Rajesh Uike ឯកអគ្គរដ្ឋទូតរងនៃសាធា រណរដ្ឋឥណ្ឌាប្រចាំទីក្រុងហាណូយ បានឲ្យដឹងថា ពិធីបើកនឹងចាប់ផ្តើមពីម៉ោង ១៧ និង ៣០ នាទី ដែលអូសបន្លាយក្នុងរយៈពេលមួយម៉ោង។  លើសពីនេះទៅទៀត ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញនឹងប្រារព្ធពិធីអបអរសាទរទិវាយូហ្គាអន្តរជាតិលើកទី ៥ នៅថ្ងៃទី ២៩ ខែមិថុនាខាងមុខ។ យោងតាមលោក Rajesh Uike ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្សព្វផ្សាយយូហ្គាដល់ប្រជាជនវៀតណាមបានរួមចំណែកក្នុងការបំប៉ន់សុខភាព ក៏ដូចជាការរួមចំណែកដល់ការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងមិត្តភាពកាន់តែរឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

 

ប្រតិកម្មទៅវិញ