ទិវាអន្តរជាតិកុមារី (១១ តុលា)៖ ជំរុញសមភាពយេនឌ័រ រួមចំណែកកាត់​បន្ថយ​អតុល្យភាព​យេនឌ័រនៅពេលសម្រាលកូន

Chia sẻ
(VOVWORLD) -  ក្រសួង ស្ថាប័ននានានៅវៀតណាមបានផ្ដោតសំខាន់លើការឃោសនា និងធ្វើចលនាដល់ប្រជាជន ផ្លាស់ប្តូរការត្រិះរិះ និងធ្វើសកម្មភាពលើបញ្ហាវិសមភាពយេនឌ័រពីកំណើត បង្កើតវេទិកាសាធារណៈមតិគាំទ្រ និងលុបបំបាត់បន្តិចម្តងៗការរើសអើងរវាងកុមារា និងកុមារីក្នុងទស្សនៈរបស់មនុស្សជាច្រើន។
ទិវាអន្តរជាតិកុមារី (១១ តុលា)៖ ជំរុញសមភាពយេនឌ័រ រួមចំណែកកាត់​បន្ថយ​អតុល្យភាព​យេនឌ័រនៅពេលសម្រាលកូន - ảnh 1ជំរុញសមភាពយេនឌ័រ រួមចំណែកកាត់បន្ថយអតុល្យភាពយេនឌ័រនៅពេលសម្រាលកូន (រូបថត៖ VNA)

ទិវាអន្តរជាតិកុមារី (១១ តុលា) ឆ្នាំនេះ មានប្រធានបទ៖ ជំរុញសមភាពយេនឌ័រ រួមចំណែកកាត់បន្ថយអតុល្យភាពយេនឌ័រនៅពេលសម្រាលកូន។ នេះគឺជាឱកាស ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សហគមន៍សង្គមអំពីកិច្ចការពារ ថែទាំកុមារី លើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រក្នុងវិស័យដូចជា ការអប់រំ និងអាហារូបត្ថម្ភ ព្រមទាំងជំរុញសហគមន៍ឱ្យអនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភលើកកម្ពស់តួនាទី ឋានៈ របស់កុមារីនិយាយដោយឡែក និងស្ត្រីនិយាយរួម ជាពិសេសកុមារីក្នុងគ្រួសារដែលមានកូនសុទ្ធតែជាស្រីទាំងអស់។

ក្នុងឱកាសនេះ ក្រសួង ស្ថាប័ននានានៅវៀតណាមបានផ្ដោតសំខាន់លើការឃោសនា និងធ្វើចលនាដល់ប្រជាជន ផ្លាស់ប្តូរការត្រិះរិះ និងធ្វើសកម្មភាពលើបញ្ហាវិសមភាពយេនឌ័រពីកំណើត បង្កើតវេទិកាសាធារណៈមតិគាំទ្រ និងលុបបំបាត់បន្តិចម្តងៗការរើសអើងរវាងកុមារា និងកុមារីក្នុងទស្សនៈរបស់មនុស្សជាច្រើន។ ទន្ទឹមនឹងនោះ រៀបចំការស្ទង់មតិ ត្រួតពិនិត្យ បូកសរុបការអនុវត្តរាល់គោលការណ៍ ច្បាប់ និងគោលនយោបាយបច្ចុប្បន្នរបស់បក្សនិងរដ្ឋស្តីពីអតុល្យភាពផ្លូវភេទនៅពេលសម្រាលកូន និងសមភាពយេនឌ័រផងដែរ៕

ប្រតិកម្មទៅវិញ