គណៈប្រតិភូមកទស្សនាស្តង់នានាក្នុងទិវាហ្វឺ ២០២២។ (រូបថត៖ Huyen Trang/VOV) |
Gala ទិវាហ្វឺឆ្នាំ ២០២២ មានការចូលរួមពីម៉ាក់យីហោ ហ្វឺ ល្បីៗនៃតំបន់ភូមិភាគនានា និងប្រមូលផ្តុំអ្នកជំនាញហ្វឺជាច្រើននៅខេត្ត Nam Dinh។ កម្មវិធីនេះផ្ពោះទៅគោលបំណងធ្វើឱ្យហ្វឺ ក្លាយជាម្ហូបអាហារពិសេសប្រចាំតំបន់របស់វៀតណាម ដែលក្នុងនោះបានចេញផ្សាយបញ្ជីហាងហ្វឺដែលមានគុណភាពខ្ពស់នៅខេត្ត ក្រុងទាំង ៦៣ ទូទាំងប្រទេស។
ទិវា ហ្វឺ ២០២២ បានទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ (រូបថត៖ Huyen Trang/VOV) |
លោក Ha Van Sieu អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានចាត់ទុកថា៖ “ពាណិជ្ជសញ្ញា ហ្វឺ វៀតណាមបានបង្កើនគុណតម្លៃសម្រាប់គោលដៅទេសចរណ៍ Nam Dinh។ ខេត្ត Nam Dinh នឹងត្រូវបានគេស្គាល់កាន់តែច្រើនតាមរយៈហ្វឺ តាមរយៈប្រភពដើមរបស់ ហ្វឺ និងភ្ញៀវទេសចរមក Nam Dinh នឹងកាន់តែកើនឡើង។ Nam Dinh នឹងក្លាយជាគោលដៅគួរឱ្យទាក់ទាញ តាមរយៈហ្វឺ តាមនោះយើងនឹងមានកម្មវិធីផ្សព្វផ្សាយអំពីទេសចរណ៍តាមរយៈហ្វឺផងដែរ”។
យោងតាមគណៈកម្មាធិការរៀបចំ ប្រាក់ចំណូលទាំងអស់ដែលទទួលបានពីការលក់សំបុត្រ នឹងត្រូវបានប្រើប្រាស់សម្រាប់ “រថយន្តហ្វឺនៃសេចក្តីស្រឡាញ់” បម្រើដល់គ្រួសារក្មេងមាន ជំងឺខួរក្បាលនៅទីក្រុង Nam Dinh ដែលកំពុងប្រព្រឹត្តិទៅនៅភោជនីយដ្ឋាន Pho Xao Nam Dinh ក្នុងថ្ងៃទី១២ ខែធ្នូនេះ៕