ទិវាសៀវភៅវៀតណាម៖លើកដម្កើងវប្បធម៏អាន

Chia sẻ
(VOV)_ចាប់ផ្តើមអោយទិវាសៀវភៅវៀតណាម (ថ្ងៃទី២១ មេសា) នោះគឺជាពិធីប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​
ទិវាសៀវភៅវៀតណាម៖លើកដម្កើងវប្បធម៏អាន - ảnh 1
ទិវាសៀវភៅវៀតណាម៖លើកដម្កើងវប្បធម៏អាន(baomoi.com)

(VOV)_ចាប់ផ្តើមអោយទិវាសៀវភៅវៀតណាម (ថ្ងៃទី២១ មេសា) នោះគឺជាពិធី
ប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតនាមស្ដីពីទិវាសៀវ ភៅវៀតណាមដែលត្រូវបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី ១៩ ​មេសា ខាងមុខនៅរដ្ឋធានី
ហាណូយ។

នៅរដ្ឋធានីហាណូយ សកម្មភាពជាសារវ័ន្តនឹងប្រព្រឹត្តទៅក្នុងទិវាសៀវភៅវៀត
ណាម រួមមាន៖ រៀបចំវិថីសៀវភៅ ជួបប្រាស្រ័យ ជួបសំណេះសំណាល​ប្រមូលផ្តុំ សៀវភៅដើម្បីជូនកុមារក្រីក្រ…ល។ នៅតំបន់ផ្សេងៗទៀត ប្រព័ន្ធបណ្ណាល័យ  សាលារៀន នឹងបំផុសចលនាអានសៀវភៅ តាំងពិព័រណ៌​សៀវភៅ…ជាដើម។

          ថ្លែងមតិនៅក្នុងសន្និសីទកាសែត នាថ្ងៃទី ១១ មេសា លោក Chu Van Hoa នាយក នាយកដ្ឋានបោះពុម្ភនិងផ្សព្វផ្សាយ និងជាប្រធាន​គណៈ​ចាត់តាំងទិវាសៀវ
ភៅ វៀតណាម បានអះអាងថា៖

          “ គោលដៅរបស់ទិវាសៀវភៅវៀតណាម គឺធ្វើយ៉ាងម៉េចដើម្បី​​ជន​គ្រប់រូបសុទ្ធ តែស្រឡាញ់សៀវភៅ ចូលចិត្តអានសៀវភៅ និងចាត់​ទុកនេះគឺជាកម្លាំងចលករក្នុង ការអភិវឌ្ឍន៍សង្គម។ដូច្នេះ យើងត្រូវមានសកម្មភាពនានា បង្កើតទំលាប់អាន សៀវភៅក្នុងសហគមន៍​៕ ” 

ប្រតិកម្មទៅវិញ