|
នាទីសំដែងរបស់អ្នកចំរៀងវ័យក្មេង Phuong Thao (រូបថត៖vietnam+) |
(VOVworld) - នារសៀលថ្ងៃទី២២ មិថុនា ទិវាវប្បធម៏វៀតណាមបានប្រព្រឹត្តទៅយ៉ាង
ផុលផុសនៅរដ្ឋធានីប្រាក់គូ នៃសាធារណៈរដ្ឋឆែក ក្រោមការរៀបចំឡើងដោយ Info-
Draeck។សមាគម Info-Dracek គឺជាអង្គការមួយរបស់ប្រជាជនឆែក មានជំនិញរៀបចំ
បណ្ដាសកម្មភាពផ្សព្វផ្សាយវប្បធម៏វៀតណាមនៅឆែកសំដៅជួយឲ្យប្រជាជននៃ
ប្រទេសទាំង២យល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាបង្កលក្ខណៈងាយស្រួលដើម្បី
សហគមន៍ជនវៀតណាមអាចធ្វើសមាហរណកម្ម ប៉ុន្តែនៅរក្សាបានអត្តសញ្ញាណជាតិ
របស់ខ្លួន។ព្រឹត្តិការណ៍នេះបានប្រមូលផ្ដុំជនគំរូជាច្រើន ដែលធ្វើសកម្មភាពក្នុងវិស័យ
វប្បធម៏ សិល្បៈ ក្នុងសហគមន៏ជនវៀតណាមនៅឆែក ហើយទាក់ទាញទស្សនិកជន
នៅក្នុងតំបន់ចំនួន៤០០នាក់ទៅចូលរួម៕