ទិវាវប្បធម៌កីឡាយុវជននៃកងទ័ពការពារព្រំដែនវៀតណាម

Chia sẻ

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី
៥៥ នៃទិវាប្រពៃណីកងទ័ពការពារព្រំដែនវៀតណាម នាថ្ងៃទី ៣ មិនា ស្នងការនយោបាយកងទ័ពការពារ ព្រំដែន​បានរៀបចំទិវាវប្បធម៌កីឡាយុវជន។


ទិវាវប្បធម៌កីឡាយុវជននៃកងទ័ពការពារព្រំដែនវៀតណាម - ảnh 1
ស្នងការនយោបាយកងទ័ពការពារ ព្រំដែនបានរៀបចំទិវាវប្បធម៌កីឡាយុវជន។ (Image: VOV)

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៥៥ នៃទិវាប្រពៃណីកង
ទ័ពការពារព្រំដែនវៀតណាម នាថ្ងៃទី ៣ មិនា ស្នងការនយោបាយកងទ័ពការពារ
ព្រំដែន​បានរៀបចំទិវាវប្បធម៌កីឡាយុវជន។ នេះគឺជាឱកាសបង្កើនចំណង
សាមគ្គីភាពរវាងបណ្ដាអង្គការសម្ព័ន្ធយុវជនចំណុះបញ្ជាការដ្ឋានការពារព្រំដែន
ជាមួយបណ្ដាអង្គភាពសហការចងមេត្រីភាព។ តាមរយៈសកម្មភាពវប្បធម៌កីឡា សម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនបន្តលើកឡើងខ្លឹមសារផែនការនាពេលខាង
មុខសហការជួយឧបត្ថម្ភគ្នាអនុវត្តល្អចលនាយុវជនជាដើម។ ប្រធានគណៈកម្មា ធិការយុវជនកងទ័ពការពារព្រំដែន អនុសេនីយ៍​ឯក Doan Ngoc Bau បានឲ្យដឹងថា៖

“ចំពោះសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនសកម្មភាពដូច្នេះគឺចាំបាច់ណាស់
ដើម្បីអបអរសារទរការទទួលបានគ្រឿងឥស្សរិយយសហូជីមិញលើកទី ៣។
ក្រៅពីនោះ យុវជនមានឱកាសស្វែងយល់សមិទ្ធិផលដែលជំនាន់មុនៗទទួល
បានរៀនសូត្រ បទពិសោធន៍សំដៅរួមចំណែកការពារអធិបតេយ្យភាពមាតុ
ប្រទេស៕”

ប្រតិកម្មទៅវិញ