ទិវាម្ហូបអាហារវៀតណាមនៅទីកុ្រងឡាអេប្រទេសហូឡង់ |
ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់លោកស្រី Ngo Thi Hoa បានសង្កត់ធ្ងន់ថាទិវាម្ហូបអាហារវៀតណាមគឺជាទិវាបុណ្យវប្បធម៌វៀតណាមសម្រាប់មិត្តភក្តិហូឡង់និងអន្តរជាតិ។ នេះជាសកម្មភាពពិសេសនៅក្នុងព្រឹត្តិ ការណ៍រំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងការទូតវៀតណាម - ហូឡង់។
ក្នុងឱកាសនេះស្ថានទូតវៀតណាមក៏បានរៀបចំការកម្មវិធីផ្សព្វផ្សាយអំពីទំនិញនាំចេញនាំចូលរបស់វៀតណាម រួមទាំងសៀវភៅទស្សនវដ្តីផ្សព្វផ្សាយអំពីម្ហូប អាហារនិងទេសចរណ៍វៀតណាមដែលបោះពុម្ភដោយក្រសួងការបរទេស និង ក្រសួងវប្បធម៌និងកីឡានិងទេសចរណ៍វៀតណាម៕