ទិវាបរិស្ថានពិភពលោក ទី៥ មិថុនា៖ វៀតណាម្ចាស់ការឈានចូល ទសវត្សរ៍នៃការស្ដារប្រព័ន្ធអេកូឡូស៊ី

Chia sẻ

(VOVWORLD) - ឈានចូល “ទសវត្សរ៍នៃការស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ” វៀតណាម បានដាក់ចេញដំណោះស្រាយជាច្រើនដើម្បីអនុវត្តន៍ដោយម្ចាស់ការនូវ គោលដៅអន្តរជាតិរួមស្ដីពីការអភិរក្សជីវចម្រុះ។

ការពារនិងធ្វើឲ្យរស់រានឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីលើទូទាំងពិភពលោក ដើម្បីផលប្រយោជន៍របស់មនុស្សនិងធម្មជាតិ។ នេះគឺជាសារនៃ កម្មវិធីបរិស្ថានរបស់អង្គការសហហ្រជាជាតិក្នុងឱកាសទិវាបរិស្ថានពិភពលោក (ទី៥មិថុនា) ក្រោមប្រធានបទ “ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ”។
ឈានចូល “ទសវត្សរ៍នៃការស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ” វៀតណាម បានដាក់ចេញដំណោះស្រាយជាច្រើនដើម្បីអនុវត្តន៍ដោយម្ចាស់ការនូវ គោលដៅអន្តរជាតិរួមស្ដីពីការអភិរក្សជីវចម្រុះ។ ភាពម្ចាស់ការនោះត្រូវបាន បង្ហាញតាមរយៈការកសាងយន្តការ គោលនយោបាយថ្មី ការអនុវត្តយុទ្ធ សាស្ត្រ ផែនការ កម្មវិធី គម្រោងការណ៍អំពីការអភិរក្ស ការប្រើប្រាស់ជីវ ចម្រុះប្រកបដោយចីរភាព ការស្ដារប្រព័ន្ធអេកូឡូស៊ីព្រៃ សមុទ្រ និងតំបន់ លិចទឹកដែលរងការខូចខាត ជាដើម។ លោក Vo Tuan Nhan អនុរដ្ឋមន្រ្តី ក្រសួងធនធាននិងបរិស្ថានវៀតណាមបានមានប្រសាសន៍ថា៖ “ក្នុងឱកាសទិវាបរិស្ថានពិភពលោក ក្រសួងធនធាននិងបរិស្ថានអំពាវ នាវឲ្យក្រសួង ស្ថាប័ន និងខេត្ត ក្រុងទាំងអស់ ប្រមូលអារម្មណ៍ធ្វើឲ្យបានល្អ នូវការងារអភិរក្សនិងការពង្រីកគុណតម្លៃនៃជីវៈចម្រុះនៅវៀតណាម។ ដោយ ឈរលើស្មារតីអភិរក្សប្រភេទសត្វនិងរុក្ខជាតិដ៏កម្រនោះ យើងមិនគួរ តែប្រើប្រាស់ប្រភេទដែលត្រូវបានចែងក្នុងច្បាប់ទេ ក្នុងនោះមានច្បាប់ស្ដីពី ការអភិរក្សជីវចម្រុះ”។
គួរជម្រាបបន្ថែមថា ជីវចម្រុះនៃប្រព័ន្ធអេកូឡូស៊ីបាននាំមកនូវផល ប្រយោជន៍ដោយផ្ទាល់ជូនមនុស្ស ព្រមទាំងចូលរួមវិភាគទានដ៏ធំធេងដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ