ការសម្តែងសិល្បៈរបស់ជនជាតិ Mong ក្នុងទិវាវប្បធម៌ (រូបថត៖ TTXVN) |
ទិវាបុណ្យវប្បធម៌ជនជាតិ Mong លើកទី ៣ គ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុង Lai Chau ខេត្ត Lai Chau ដោយមានការចូលរួមពីខេត្តចំនួន ១៤ រួមមាន៖ Lai Chau, Thai Nguyen, Lang Son, Cao Bang, Bac Kan, Son La, Dien Bien, Nghe An, Thanh Hoa, Hoa Binh, Tuyen Quang, Ha Giang, Yen Bai និង Dak Lak។
ដោយប្រធានបទ “អភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong - សមភាព សាមគ្គីភាព សមាហរណកម្មនិងអភិវឌ្ឍន៍” វិវាវប្បធម៌ជនជាតិ Mong លើកទី ៣ នេះ គ្រោងនឹងមានសកម្មភាពវប្បធម៌កីឡានិងទេសចរណ៍ពិសេសជាច្រើនដូចជា៖ មហោស្រពវប្បធម៌មហាជន រួមមានចម្រៀងប្រជាប្រិយ ចម្រៀងរបាំពិសេសរបស់ជនជាតិ Mong ក៏ដូចជា រៀបចំទេសចរណ៍ជាក្រុម Famtrip (ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក) ទៅស្ទង់មតិទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ីនៅខេត្ត Lai Chau ជាដើម។
លើសពីនេះទៀតមានសកម្មភាពមួយចំនួននៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនៃខេត្ត Lai Chau ដូចជាសន្និសីទជំរុញនិយោគពាណិជ្ជកម្មនិងទេសចរណ៍ខេត្ត Lai Chau ឆ្នាំ ២០២១ ផងដែរ៕