(VOVworld)-នាយប់ថ្ងៃទី១២កញ្ញា ខេត្ត Bac Kan បានរៀបចំពិធីបញ្ចប់ ទិវាវប្បធម៌
កីឡានិងទេសចរណ៍នៃបណ្តាជនជាតិតំបន់ ភាគឦសានលើក ទី៩។ ទីវាបណ្យនេះ សំដៅឧទ្ទេសនាមអំពីសក្តានុភាព អភិវឌ្ឍន៍វប្បធម៌ កីឡានិងទេសចរណ៍ ព្រមទាំង
បណ្តាតម្លៃបេតិកភ័ណ្ឌវប្បធម៌នៃបណ្តាជន ជាតិភាគតិចតំបន់ ភាគឦសានក្នុងការ
ផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មនិង អភិវឌ្ឍន៍ ។ នេះក៏ជាស្ពានជួបប្រាស្រ័យ ផ្លាស់ប្តូរ
បទពិសោធន៍ រវាងសិប្បករ កីឡាករ មកពីខេត្តនានាក្នុងតំបន់ផងដែរ។ ទិវានេះរួម
ចំណែក ពង្រឹងនិង ពង្រីក អត្តសញ្ញាណជាតិ អប់រំប្រពៃណីស្នេហជាតិនិងបង្កើន
មហាសាមគ្គី ប្រជាជនទាំងមូលផងដែរ៕