“ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” បានប្រារព្ធឡើងយ៉ាងផុសផុលតាមតំបន់នានាទូទាំងប្រទេស |
សម្តែងនូវភាពសប្បាយរីករាយដែលបានចូលរួមក្នុងពិធីបុណ្យនេះ អនុប្រធានរដ្ឋ សភា លោកស្រី Tong Thi Phong បានអះអាងថា ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ជាឱកាសមួយ សម្រាប់ពលរដ្ឋម្នាក់ៗ រំលឹកឡើងវិញ នូវភាពអង់អាចក្លាហានរបស់ប្រទេសជាតិនិងប្រមូលផ្តុំសាមគ្គីភាពព្រមទាំងរួមចំណែកក្នុងការបំផុសរាល់ចលនាជាក់ស្តែងក៏ដូចជា រួមចំណែកកសាងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាននិងសុភមង្គល។
នាថ្ងៃដ៏ដែលនោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីបុណ្យនេះនៅសង្កាត់ Binh Quoi A ខ័ណ្ឌ Binh Chuan ទីរួមខេត្ត Thuan An ខេត្ត Binh Duong ។ ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ “ដើម្បីអនុវត្តប្រកបដោយជោកជ័យនូវរាល់ខ្លឹមសារនៃចលនានេះ ជាដំបូងត្រូវពង្រីកនូវតួនាទីរបស់គណៈកម្មាធិការបក្ស។ លើសពីនេះទៅទៀត ត្រូវនិយាយដល់តួនាទីដ៏អស្ចារ្យរបស់សមមិត្តដែលចូលនិវត្តន៍ អតីតយុទ្ធជននិងជនចាស់ជរា។ នេះគឺជាកន្លែងដែលរដ្ឋាភិបាលនិងក្មេងជំនាន់ក្រោយត្រូវបានគេរំពឹងថានឹងស្ថាបនារដ្ឋាភិបាលមូលដ្ឋាន ដើម្បីបន្តប្រពៃណីដែលបុព្វបុរសបានបន្សល់ទុកឲ្យមក”៕