(VOVworld) – បន្ទាប់ពីរយៈពេល ៤ ថ្ងៃធ្វើសកម្មភាព នាយប់ថ្ងៃទី ៧ មេសា ទិវា បុណ្យទេសចរណ៍ទីក្រុងហូជីមិញ (វៀតណាម) លើកទី ៩ ឆ្នាំ ២០១៣ បានបញ្ចប់
ប្រកបដោយជោគជ័យ។ ដោយប្រធានបទ “ទេសចរណ៍ទីក្រុងហូជីមិញ៖
ពាណិជ្ជសញ្ញា-សមាហរណកម្ម-អភិវឌ្ឍន៍” ទិវាបុណ្យទេសចរណ៍ទីក្រុងហូជីមិញ
ឆ្នាំ ២០១៣ បានទាក់ទាញអង្គភាពចំនួន ៨០ ចូលរួមព្រឹត្តិការនេះដោយមានស្តង់
ទំនិញចំនួន ១២០ ស្តង់។ នាយកក្រុមហ៊ុនភាគហ៊ុនផ្សព្វផ្សាយទេសចរណ៍វៀតណាម
លោក Tran Van Long បានចាត់ទុកថា៖
“តាមរយៈការរៀបចំទិវាបុណ្យទេសចរណ៍ជាច្រើន ខ្ញុំឃើញថា៖ យើង ត្រូងបង្កើន
ការងារផ្សព្វផ្សាយពាណិជ្ជសញ្ញាទេសចរណ៍ឲ្យខ្លាំងក្លាថែមទៀត ដើម្បីទាក់ទាញ
ភ្ញៀវទសេចរណ៍ អង្គភាពអាជីវកម្ម នៅក្នុងនិងក្រៅប្រទេស ចូលរូមកម្មវិធីនេះ៕”