ទិវាបុណ្យ “កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងបច្ចេកទេសឥណ្ឌា (ITEC)” នៅទីក្រុង ហាយហ្វុង

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៣ ខែមករា នៅទីក្រុងហាយហ្វុង ភាគខាងជើងវៀតណាម ស្ថានទូតឥណ្ឌាបានរៀបចំទិវាបុណ្យ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេក ទេសឥណ្ឌា (ITEC)”។
ទិវាបុណ្យ “កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងបច្ចេកទេសឥណ្ឌា (ITEC)” នៅទីក្រុង ហាយហ្វុង - ảnh 1 ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish ថ្លែងនៅព្រឹត្តិការណ៍ (រូបថត៖ TTXVN)


នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាយហ្វុងលោក Nguyen Van Thanh បានអោយដឹងថា ឥណ្ឌាបានបណ្ដុះ បណ្ដាលកម្មាភិបាលចំនួន៣០នាក់ជូនហាយហ្វុង ក្នុងវិស័យភាសាបរទេស បច្ចេកវិទ្យាព័ត៌មាន និងវិស័យផ្សេងៗទៀត។ សិក្ខាកាមទាំងនេះមិនត្រឹមតែបាន បំប៉ន់ចំណេះដឹង សមត្ថភាពជំនាញប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ដើម្បី ជំរុញទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាទៀតផង។

        ចំណែកឯឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish បានអះអាងថា កម្មវិធី ITEC ជាកិច្ចសហប្រតិបតិ្តការជោគជ័យមួយរវាងឥណ្ឌា និងវៀតណាម ដោយបានអនុវត្តន៍លើវិស័យជាច្រើនដូចជា៖ កសិកម្ម បច្ចេកវិទ្យា ព័ត៌មាន និងសារព័ត៌មាន ធានារ៉ាប់រង់ និងហិរញ្ញវត្ថុ។

        ITEC ជាកម្មវិធីផ្ដល់អាហារូបករណ៍ជូនកម្មាភិបាល មន្ត្រីរដ្ឋការនិងបុគ្គលិក រដ្ឋ ដែលមានអាយុក្នុងចន្លោះពី២៤ទៅ២៥ឆ្នាំ មានបទពិសោធន៍ការងារយ៉ាង ហោចណាស់៥ឆ្នាំ ហើយមិនធ្លាប់ទៅរៀននៅឥណ្ដាតាមរូបភាពឧបត្ថម្ភ ហិរញ្ញប្បទាន។ កម្មវិធីនេះមានរយៈពេលសិក្សារៀនសូត្រពី២ទៅ ៥២សប្ដាហ៍៕

ប្រតិកម្មទៅវិញ