រូបភាព៖ TTXVN |
ព្រឹត្តិការណ៍នេះ ត្រូវបានប្រទេសសមាជិកអាស៊ានសហការរៀបចំឡើង សំដៅជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកក្នុងតំបន់។ ASEAN Online Sale Day ២០២២ គ្រោងនឹងបន្តមានក្រុមសកម្មភាពសំខាន់ៗចំនួនពីរ រួមមានការទិញទំនិញពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុក និងការទិញទំនិញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន។
ក្នុងអំឡុងពេលប្រព្រឹត្តិទៅកម្មវិធីនេះ អ្នកប្រើប្រាស់វៀតណាម ឬប្រទេសអាស៊ានដទៃទៀត អាចទិញទំនិញនៅលើផ្លាតហ្វមឌីជីថលនៃអាជីវកម្ម និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំៗទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងអនុគ្រោះពិសេសសម្រាប់ព្រឹត្តិការណ៍ ASEAN Online Sale Day ២០២២៕