ទិវាដីសើមពិភពលោកថ្ងៃទី២ កុម្ភៈ៖ សូមស្រឡាញ់ ការពារ និងស្ដារតំបន់ដីសើម

Chia sẻ
(VOVWORLD) - ចូលរួមអនុសញ្ញាស្តីពីតំបន់ដីសើមអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ វៀតណាមបានចេញផ្សាយឯកសារជាច្រើនទាក់ទងនឹងការគ្រប់គ្រងតំបន់ដីសើម បង្កើតមូលដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍប្រកបដោយចីរភាពតំបន់ដីសើមនៅវៀតណាម។ 

ប្រធានបទនៃទិវាដីសើមពិភពលោកឆ្នាំនេះ គឺ "ដើម្បីមនុស្សនិងធម្មជាតិ៖ សូមស្រឡាញ់ ការពារ និងស្ដារតំបន់ដីសើម" សំដៅអំពាវនាវឲ្យ បង្កើនកិច្ចខិតខំប្រឹងប្រែង និងការវិនិយោគលើការអភិរក្ស គ្រប់គ្រង និងស្ដារតំបន់ដីសើម។ យោងតាមនាយកដ្ឋានអភិរក្សធម្មជាតិនិងជីវចម្រុះ (អគ្គនាយកដ្ឋានបរិស្ថាន ក្រសួងធនធានធម្មជាតិនិងបរិស្ថាន) ឲ្យដឹងថា ប្រទេសវៀតណាមមានទំហំដីសើមជិត ១២ លានហិកតា។ វៀតណាមជាប្រទេសទី ៥០ លើពិភពលោកនិងជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលបានចូលរួមជាផ្លូវការក្នុងអនុសញ្ញារ៉ាមសារតាំងពីឆ្នាំ ១៩៨៩។ ចូលរួមអនុសញ្ញាស្តីពីតំបន់ដីសើមអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ វៀតណាមបានចេញផ្សាយឯកសារជាច្រើនទាក់ទងនឹងការគ្រប់គ្រងតំបន់ដីសើម បង្កើតមូលដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍប្រកបដោយចីរភាពតំបន់ដីសើមនៅវៀតណាម។ វៀតណាមក៏បានដាក់ពង្រាយសកម្មភាពជាច្រើនដើម្បីអភិរក្ស និងប្រើប្រាស់ដីសើមយ៉ាងឈ្លាសវៃនៅទូទាំងប្រទេស លើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងការប្រើប្រាស់ ការពារធនធានដីសើមផងដែរ។ កាល ពីខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានអនុម័តលើសេចក្តីសម្រេចលេខ ១៩៧៥ ស្ដីពីការចេញផ្សាយផែនការធ្វើសកម្មភាពជាតិអំពីការអភិរក្ស និងការប្រើប្រាស់តំបន់ដីសើមប្រកបដោយចីរភាពក្នុងដំណាក់កាលឆ្នាំ ២០២១-២០៣០ ជាមួយនឹងគោលដៅអភិរក្ស ប្រើប្រាស់ប្រកបដោយចីរភាពនូវ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន អភិរក្សធម្មជាតិ ជីវៈចម្រុះ ព្រមទាំងបំពេញកាតព្វកិច្ចរបស់ប្រទេសសមាជិកនៃអនុសញ្ញាស្តីពីតំបន់ដីសើមដែលមានសារៈសំខាន់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ