ទិវា Nelson Mandela អន្តរជាតិពិសេសនៃអាហ្វ្រិកខាងត្បូង

Chia sẻ
(VOVWORLD) - មិនដូចការប្រារព្ធពិធីជារៀងរាល់ឆ្នាំដោយមានការចូលរួមរបស់មុស្សច្រើនកុះករនោះឡើយ ថ្ងៃទី ១៨ ខែកក្កដាឆ្នាំនេះ អាហ្វ្រីកខាងត្បូងបានបែជាផ្តោតសំខាន់លើប្រធានបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត COVID-19 វិញ។ 
ទិវា Nelson Mandela អន្តរជាតិពិសេសនៃអាហ្វ្រិកខាងត្បូង - ảnh 1លោកអគ្គមគ្គុទេស Nelson Mandela (ប្រភព៖TTXVN)

ដោយសារតែការរីករាលដាលនៃជំងឺនេះ គេមិនបានរៀបចំព្រឹត្តិការ ណ៍ក្នុងទ្រង់ ទ្រាយធំទេ ហើយប្រជាជននៅតែតម្រូវឲ្យធ្វើការរក្សាគម្លាតសង្គមដើម្បីធានាការងារបង្ការនិងទប់ស្កាត់ ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនេះ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង លោក Phumla Williams បានលើកឡើង ពាក្យស្លោកថា “ធានារក្សាគម្លាតសង្គម រួមគ្នាការពារអាហ្វ្រិកខាងត្បូង យើងអាចយកឈ្នះលើវីរុសកូរ៉ូណា” ។ លោកបានសង្កត់ធ្ងន់ថាជំងឺរាតត្បាត COVID-19) បានបង្កើតឡើងវិញនូវគំនិតរបស់អគ្គមគ្គុទេស Mandela ដែលជាបុរសអស្ចារ្យម្នាក់និងជាគំរូនៃការលះបង់និងការតស៊ូដ៏ឆ្នើមផងដែរ។ ហេតុដូច្នេះ របៀបដែលមានអត្ថន័យបំផុតដើម្បីអបអរសាទរទិវាអន្តរជាតិ Nelson Mandela នៅឆ្នាំនេះ គឺជាការ បង្ការនិងទប់ស្កាត់វីរុស SARS-CoV-2 ដែលបណ្តាលឲ្យមានការរីករាលដាល់នៃជំងឺ COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ