អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត លោក Jamal Khashoggi |
ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាននៅខេត្ត Antalya ភាគខាងត្បូង រដ្ឋមន្ត្រីការបរទេសទួរគី លោក Cavusoglu បានលើកច្បាស់ថា ភស្តុតាងដែលប្រមូលបានគឺមានសារៈសំខាន់ណាស់ ប៉ុន្ដែ អ.ស.ប ត្រូវការស៊ើបអង្កេតចំពោះករណីនេះជាផ្លូវការ។ គួរបញ្ជាក់ថា មុននោះអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកស៊ើបអង្កេតករណីឃាតកម្មអ្នកកាសែត Khashoggi នៅទួរគី លោកស្រី Agnes Callamard បានអះអាងថា រាល់ភស្តុតាងដែលប្រមូលបញ្ជាក់ថាមន្ត្រីរដ្ឋអំណាចអារ៉ាប់ប៊ីសាអូឌីតបានរៀបចំផែនការទុកជាមុន ហើយអនុវត្តការឃាតពោលខាងនេះ៕
ក្នុងថ្ងៃដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក Mike Pompeo បានរាយការណ៍ជូនរដ្ឋសភាអាមេរិកស្តីអំពីព័ត៌មានថ្មីៗបំផុតដែលពាក់ព័ន្ធនឹងករណីធ្វើឃាតអ្នកកាសែត Khashoggi រួចហើយ ក៏ប៉ុន្តែមន្ត្រីរូបនេះមិនបង្ហើបជាលំអិតអំពីខ្លឹមសារនៃរបាយការណ៍នោះឡើយ៕