ទួរគីហាមឃាត់ផ្សាយព័ត៌មានអំពីការស៊ើបអង្កេតការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគី

Chia sẻ
(VOVworld) – តុលាការទួរគីមួយនាថ្ងៃទី ២៧ ធ្នូ បាន
ចេញផ្សាយបទហាមឃាត់ សារព័ត៌មានផ្សពផ្សាយអំពី
ការស៊ើបអង្កេតការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ
នៅទួរគី លោក Andrei Karlov។ 
ទួរគីហាមឃាត់ផ្សាយព័ត៌មានអំពីការស៊ើបអង្កេតការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគី - ảnh 1
ទួរគីហាមឃាត់ផ្សាយព័ត៌មានអំពីការស៊ើបអង្កេតការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគី (VNA)


(VOVworld) – តុលាការទួរគីមួយនាថ្ងៃទី ២៧ ធ្នូ បានចេញផ្សាយបទហាមឃាត់
 សារព័ត៌មានផ្សពផ្សាយអំពីការស៊ើបអង្កេតការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ
នៅទួរគី លោក Andrei Karlov។ តាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់ទួរគី
Anadolu បានឲ្យដឹងថា៖ តុលាការនៅរដ្ឋធានី Ankara បានយល់ព្រមជាមួយ​សំណើ
 នៃមជ្ឈដ្ឋានរដ្ឋអាជ្ញាស្តីពីការហាមឃាត់ផ្សាយរូបភាពទាក់ទិនដល់ការធ្វើ ឃាត
លោក Andrei Karlov ការស៊ើបអង្កេតក៏ដូចជាព័ត៌មានរបស់សាក្សីនានា ជនរង
គ្រោះឬជនសង្ស័យផងដែរ។ សេចក្តីសម្រេចនៃតុលាកានេះបានលើក ច្បាស់លាស់
ថា៖ បណ្ដាព័ត៌មានប្រភេទនេះអាចបង្កឲ្យមានហានិភ័យដល់សន្តិសុខជាតិហើយ
បទហាមឃាត់នឹងចូលជាធរមានក្នុងអំឡុងប្រព្រឹត្តទៅការ ស៊ើបអង្គេត។ ខណៈ
ពេលនោះ ភាគីរុស្ស៊ីបានចាត់ទុកថា៖ ការធ្វើអត្ថាធិប្បាយអំពីការស៊ើបអង្គេត
នៅពេលនេះគឺវាឆាប់រហ័សពេកហើយមិនទាន់មានប្រតិកម្មណាមួយចំពោះ
សេចក្តីសម្រេចរបស់តុលាការទួរគីនៅឡើយ៕ 

ប្រតិកម្មទៅវិញ