ទួរគីសហការជាមួយភាគីនានាក្នុងរឿងក្ដីអ្នកកាសែតត្រូវសម្លាប់

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៤ ខែតុលា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាន ពិភាក្សាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman អំពីកិច្ចសហការគ្នាដើម្បីបំភ្លឺរឿងក្ដីអ្នកកាសែត Jamal Khashoggi ត្រូវ សម្លាប់។

  ព្រះអង្គម្ចាស់ Bin Salman បានអោយដឹងថា នេះជារឿងក្ដីគួរឲ្យសោក ស្ដាយ ហើយ “យុត្តិធម៌នឹងយកឈ្នះ” ក៏ដូចជាពិរុទ្ធជនទាំងអស់នឹងត្រូវបានផ្ដន្ទាទោសជាពិតប្រាកដ។ ព្រះអង្គម្ចាស់ទ្រង់ក៏បានអោយដឹងថែមទៀតថា អារ៉ាប់ប៊ីសាអូឌីត នឹងសហការប្រកបដោយប្រសិទ្ធភាពជាមួយទួរគីក្នុងរឿងក្ដីនេះ។

        នាថ្ងៃដដែល ទស្សនាវដ្ដី Sabah របស់ទួរគីបានចុះផ្សាយថា មជ្ឈដ្ឋានចារករ នៃប្រទេសនេះបានចែករំលែកភស្តុតាងទាំងអស់ដែលពាក់ព័ន្ធដល់ការស្លាប់ របស់អ្នកកាសែត Jamal Khashoggi ជាមួយនាយកទីភ្នាក់ងារស៊ើបអង្កេតចម្ងាត់ អាមេរិក (CIA) លោកស្រី Gina Haspel ជាមនុស្សដែលកំពុងធ្វើដំណើរទៅទស្សន កិច្ចនៅទួរគីដើម្បីដោះស្រាយរឿងក្ដីនេះ។

        ពាក់ព័ន្ធដល់រឿងក្ដីនេះ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសថា លោកនឹងមិនអនុញ្ញាតិអោយបុគ្គលទាំងអស់ដែលមានការទទួលខុស ត្រូវក្នុងរឿងក្ដីនេះ ចាប់ពីអ្នកបញ្ជារហូតដល់អ្នកធ្វើ អាចជៀសវាងពីការដាក់ ទោសដោយច្បាប់បានឡើយ៕

ប្រតិកម្មទៅវិញ