ទួរគីផ្ដល់សច្ចាប័នជា​ផ្លូវការ​ លើការចូលជាសមាជិកណាតូ របស់ហ្វាំងឡង់​

Chia sẻ
(VOVWORLD) - ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបញ្ជាក់ថា រដ្ឋសភាប្រទេសនេះបានសច្ចាប័នសម្រាប់ប្រទេសហ្វាំងឡង់ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។
ទួរគីផ្ដល់សច្ចាប័នជា​ផ្លូវការ​ លើការចូលជាសមាជិកណាតូ របស់ហ្វាំងឡង់​ - ảnh 1ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ។(រូបថត៖  Anadolu)

ក្រឹត្យរបស់ប្រធានាធិបតី Erdogan បានឲ្យដឹងថា ទួរគីបានសម្រេចចិត្តផ្តល់សច្ចាប័នលើពិធីសារកាលពីថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២២ ស្តីពីការចូលជាសមាជិករបស់ហ្វាំងឡង់ទៅក្នុងអង្គការណាតូ។ រដ្ឋសភាទួរគីនៅថ្ងៃទី ៣០ ខែមីនាបានគាំទ្រការចូលរួំរបស់ហ្វាំងឡង់ទៅក្នុងសម្ព័ន្ធភាពនេះ។ ការបញ្ជាក់របស់លោក Erdogan ជាជំហានចុងក្រោយដើម្បីទីក្រុងអង់ការ៉ាអនុម័តលើការចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់។

ដូច្នេះ ប្រទេសសមាជិកណាតូទាំងអស់បានផ្តល់សច្ចាប័នលើការចូលជាសមាជិករបស់ហ្វាំងឡង់ទៅក្នុងប្លុកនេះ។ បណ្តារដ្ឋមន្ត្រីការបរទេសណាតូនឹងជួបប្រជុំគ្នានៅទីស្នាក់ការកណ្តាលនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) នៅសប្តាហ៍ខាងមុខ ដើម្បីបំពេញដំណើរការបញ្ចូលប្រទេសហ្វាំងឡង់។

ទន្ទឹមនឹងននោះ ប្រទេសទួរគីមិនមានគម្រោងផ្តល់សច្ចាប័នលើពាក្យសុំរបស់ស៊ុយអែតដើម្បីចូលរួមជាមួយអង្គការណាតូ ដែលត្រូវបានស្នើឡើងក្នុងពេលតែមួយជាមួយហ្វាំងឡង់កាលពីខែឧសភា ឆ្នាំ ២០២២ នោះទេ។ ការសម្រេចចិត្តនេះនឹងមិនត្រូវបានធ្វើឡើងមុនការបោះឆ្នោតទួរគី ដែលគ្រោងប្រព្រឹត្តិទៅនៅពាក់កណ្តាលខែឧសភាឆ្នាំនេះទេ៕

ប្រតិកម្មទៅវិញ