ទួរគីចាប់ឃាត់ខ្លួនជនសង្ស័យ IS ចំនួន៨នាក់ពេលធ្វើដំណើរទៅអាល្លឺម៉ង់

Chia sẻ
(VOVworld) - កាសែត “Focus” របស់អាល្លឺម៉ង់ក្នុង
ច្បាប់ចេញផ្សាយនាថ្ងៃទី១៨ វិច្ឆិកា បានឲ្យដឹងថា
ប៉ូលីសទួរគីទើបនឹងបានចាប់ឃាត់ខ្លួនមុខសញ្ញាជា
ជនជាតិ ម៉ារ៉ុកចំនួន៨នាក់ដោយត្រូវសង្ស័យគឺចំណុះ
អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ដែលកំពុងធ្វើដំណើរទៅកាន់អាល្លឺម៉ង់។
ទួរគីចាប់ឃាត់ខ្លួនជនសង្ស័យ IS ចំនួន៨នាក់ពេលធ្វើដំណើរទៅអាល្លឺម៉ង់ - ảnh 1
ជនភៀសខ្លួនធ្វើដំណើរទៅអាលឺម៉ង់ (រូបថត៖AFP/TTXVN)

(VOVworld) - កាសែត “Focus” របស់អាល្លឺម៉ង់ក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១៨ វិច្ឆិកា
បានឲ្យដឹងថា ប៉ូលីសទួរគីទើបនឹងបានចាប់ឃាត់ខ្លួនមុខសញ្ញាជាជនជាតិម៉ារ៉ុក
ចំនួន៨នាក់ដោយត្រូវសង្ស័យគឺចំណុះអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ដែល
កំពុងធ្វើដំណើរទៅកាន់អាល្លឺម៉ង់។ក្រោយពីចាប់ឃាត់ខ្លួនមុខសញ្ញាទាំងនេះដើម្បី
ស៊ើបអង្កេត មកប៉ូលីសប្រឆាំងភេរវកម្មទួរគីបានរកឃើញឯកសារសរសេរដោយ
ដៃរបស់ជនសង្ស័យម្នាក់ ក្នុងនោះបានបង្ហាញពីសកម្មភាពធ្វើដំណើររបស់ក្រុម
នេះ។តាមនោះ ក្រុមនេះនឹងធ្វើដំណើរពីទីក្រុង Istanbul ទៅកាន់ក្រិច ឆ្លងកាត់ស៊ែប៊ី
និងហុងគ្រីដើម្បីចូលក្នុងអាល្លឺម៉ង់។អ្នកស៊ើបអង្កេតបានចាត់ទុកថា មុខសញ្ញាទាំង
នេះមានផែនការក្លែងបន្លំជាជនភៀសខ្លួនស៊ីរីដើម្បីចូលក្នុងអាល្លឺ ម៉ង់។ករណីនេះ
គឺដូចជាលិខិតឆ្លងដែនត្រូវសង្ស័យក្លែងក្លាយដែលត្រូវបានរកឃើញនៅកន្លែង
កើតហេតុក្នុងការវាយប្រហារដោយគ្រាប់បែកនៅទីក្រុងប៉ារីស៕

ប្រតិកម្មទៅវិញ