ថ្លែងនៅលើបណ្តាញសង្គម កាលពីថ្ងៃទី ២១ ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគីលោក Ali Yerlikaya បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ គឺជាសកម្មជននៅក្នុងក្រុម ISIS ដែលបានផ្គត់ផ្គង់ និងផ្តល់ហិរញ្ញប្បទានដល់ក្រុមនេះ។ កម្លាំងប៉ូលិសក៏បានរឹបអូសកាំភ្លើងខ្លី និងកាំភ្លើងបាញ់សត្វខុសច្បាប់ជាច្រើនផងដែរ ។
ប៉ូលិសទួរគីចាប់ខ្លួនជនសង្ស័យ ISIS នៅទីក្រុង Anada។ រូបថត៖ AFP/TTXVN |
ប្រទេសទួរគីបានរួមបញ្ចូល ISIS នៅក្នុងបញ្ជីអង្គការភេរវកម្ម ចាប់តាំងពីឆ្នាំ ២០១៣មក; ហើយទន្ទឹមនឹងនោះ បានចោទប្រកាន់ក្រុម ISIS ថាបានធ្វើការវាយប្រហារដ៏បង្ហូរឈាមជាបន្តបន្ទាប់នៅក្នុងប្រទេសទួរគី ចាប់តាំងពីឆ្នាំ ២០១៥មក៕