ក្រុមគ្រូពេទ្យវៀតណាម។ រូបថត៖ sggp.org.vn |
កាលពីថ្ងៃទី ១៦ ខែមករា នៅស៊ូដង់ខាងត្បូង គ្រូពេទ្យនៃកងពេទ្យកម្រិត ២.៤ បានឲ្យដឹងថា ពួកគេបានធ្វើការសង្គ្រោះ វះកាត់ចាប់កូនប្រកបដោយជោគជ័យឲ្យស្ត្រីម្នាក់ ហើយទាយិកាដើមដំបូងបានកើតនៅ កងពេទ្យនៃស្ថានបេសកកម្ម។
ទោះជាជួបការលំបាកអំពីឧបករណ៍ឯកទេសផ្នែកសម្ភព ប៉ុន្តែជាមួយនឹងជំនាញខ្ពស់របស់ក្រុមគ្រូពេទ្យនៃកងពេទ្យកម្រិត ២.៤ នោះ ការវះកាត់ ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស និងប្រកបដោយជោគជ័យ។ ទាយិកាដើមដំបូងបានកើត នៅស្ថានបេសកកម្មស៊ូដង់ខាងត្បូងមានទម្ងន់ ៣,៥ គីឡូក្រាម។
កងពេទ្យកម្រិត ២.៤ ទទួលបានការវាយតម្លៃខ្ពស់ និងអបអរសាទរពីមេបញ្ជាការសុខាភិបាល នៃស្ថានបេសកកម្ម អំពីការធ្វើរោគវិនិច្ឆ័យយ៉ាងឆាប់រហ័ស និងត្រឹមត្រូវការសម្រេចចិត្តវះកាត់ចាប់កូនប្រកបដោយសុវត្ថិភាព ការថែទាំម្ដាយ និងទាយិកាយ៉ាងល្អផងដែរ៕