រូបភាព៖TTXVN |
នេះគឺជាការវាយតម្លៃដែលបាននាំចេញនៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅលើគេហទំព័រ ETF Trends របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ យោងតាមអត្ថបទ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩កំពុងជះឥទ្ធិពល ដល់ទីផ្សារទើបលេចចេញជាច្រើនក្នុងឆ្នាំ២០២០នេះ វៀតណាមគឺជាឧទាហរណ៍ដ៏សំខាន់មួយ ដោយមានការឆ្លើយតបយ៉ាងរហ័សនិងច្បាស់លាស់របស់រដ្ឋាភិបាល។
ក្នុងពេលជាមួយគ្នានោះ របាយការណ៍ថ្មីបំផុតរបស់ស្ថាប័នវាយតម្លៃចំណាត់ថ្នាក់ទំនុកចិត្ត Fitch Ratings បានបញ្ជាក់ថា ដំណើរការស្តារឡើងវិញរបស់វៀតណាមនឹងត្រូវបានជំរុញបន្ថែមទៀតនៅឆ្នាំ ២០២២ នៅពេលដែលតម្រូវការក្នុងស្រុកមានកំណើនឡើងវិញ ហើយសកម្មភាពនាំចេញនៅតែមានសន្ទុះកើនឡើងដូចសព្វថ្ងៃនេះ។ Fitch Ratings បានចាត់ទុកថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើងរហូតដល់ ៧,៩% នៅឆ្នាំ ២០២២ និង ៦,៥% នៅឆ្នាំ ២០២៣ នៅពេលដែលខឿនសេដ្ឋកិច្ចបានស្តារឡើងវិញ។ យោងតាមការវាយតម្លៃរបស់ Fitch Ratings ផលប៉ះពាល់សេដ្ឋកិច្ចរបស់វៀតណាមទាក់ទងនឹងជំងឺរាតត្បាតហាក់ដូចជាមិនធ្ងន់ធ្ងរពេកទេ ដោយសារតែវិធានការជំរុញការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល៕